ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ
26/09/2016 07:10
(VOVworld)-នាថ្ងៃទី២៦កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម

ទិដ្ឋភាពពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅឡាវ (VOVworld)-នាថ្ងៃទី២៦កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ តាមសេចក្តីអញ្ជើញ របស់ប្រ ធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧កញ្ញា ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចឡាវលើកនេះ របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សំដៅបន្តអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីយូរអង្វែង សាមគ្គី ភាពពិសេសនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង ប្រជាជននៃប្រ ទេសទាំងពីរវៀតណាមនិងឡាវ។ បញ្ចប់ដំណើរទស្សនកិច្ចនៅឡាវ ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភា កម្ពុជា សម្តេចហេង សំរិន ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹង អញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី ២៨កញ្ញាឆ្នាំ២០១៦។បញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពនៅប្រទេសកម្ពុជាមក លោក ស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៨ដល់២៩កញ្ញាឆ្នាំ២០១៦តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភា មីយ៉ាន់ម៉ា លោក Win Khaing Than និងអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរ សភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧ (AIPA-37)ដែលប្រព្រឹត្តទៅពី ថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី៣តុលាឆ្នាំ២០១៦នៅរដ្ឋធានី Nay Pyi Tawប្រទេសមីយ៉ាន់ ម៉ា៕
Related







