VOV WorldVOV World
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនអំណោយបុណ្យតេតនៅខេត្ត Ben Tre
02/02/2021 14:09
(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់អំណោយជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារកំព្រានិងជនពិការនៅខេត្ត Ben Tre។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនអំណោយបុណ្យតេតនៅខេត្ត Ben Tre
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ bentre.gov.vn) នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអ្នកឧបត្ថម្ភគឺអគ្គក្រុមហ៊ុនឧស្ម័នវៀតណាមចំណុះសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម បានប្រគល់អំណោយជានិមិត្តរូបនិងបញ្ចូនអំណោយចំនួន ១.៥០០ កញ្ចប់ទៅកាន់ស្ថាប័នមានសមត្ថកិច្ចនៅខេត្ត Ben Tre ដើម្បីផ្តល់ជូនគ្រួសារ គោលនយោ បាយ គ្រួសារក្រីក្រ កុមារកំព្រានិងជនពិការក្នុងខេត្ត។ លោកស្រីប្រធានរដ្ឋសភាអំពាវ នាវឱ្យស្ថាប័នថ្នាក់ខេត្ត រួមដៃគ្នាដើម្បីថែរក្សាជីវភាពរបស់ប្រជាជន ជាពិសេសគ្រួសារដែលមានស្ថានភាពលំបាកពិសេសនិងកុមារអភព។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ល្អការងារសន្តិសុខសង្គមដោយធានាថា ប្រជាជនគ្រប់រូប ជាពិសេសគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មានលក្ខណៈងាយស្រួលចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយភាពកក់ក្តៅនិងសុវត្ថិភាព៕

More