ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវ
20/08/2019 11:07
(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានស្នើអោយគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងពីរ ត្រួតពិនិត្យកម្មវិធីនិងផែនការដែលត្រូវ បានដាក់ចេញ ដើម្បីរៀបចំការអនុវត្តក្នុងដំណាក់កាលខាងមុខប្រកបដោយ ប្រសិទ្ធភាពថែមទៀត។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធានរដ្ឋសភាឡាវលោក Bounpone Bouttanavong (រូបថត៖ VOV) ក្នុងឱកាសអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវលោក Bounpone Bouttanavong នាព្រឹកថ្ងៃទី២០ ខែសីហា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបន្តរក្សា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងញឹកញាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាប័នឯកទេសនានាក្រោមឱវាទរដ្ឋសភានៃប្រទេសទាំងពីរប្រកប ដោយប្រសិទ្ធភាព។ លោកស្រី Nguyen Thi Kim Ngan បានស្នើអោយគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងពីរ ត្រួតពិនិត្យកម្មវិធីនិងផែនការដែលត្រូវ បានដាក់ចេញ ដើម្បីរៀបចំការអនុវត្តក្នុងដំណាក់កាលខាងមុខប្រកបដោយ ប្រសិទ្ធភាពថែមទៀត។ លោកស្រីថែមទាំងស្នើអោយឡាវ សហការយ៉ាងស្អិត រមួតហើយគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA ឆ្នាំ២០២០ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរនិងប្រទេសសមាជិកផ្សេងៗទៀតផង៕
Related






