ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់យុទ្ធជនពិការនៅខេត្ត Ha Nam
26/07/2016 11:31
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៩ទិវាយុទ្ធជនពិការ ពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃ ទី២៦ កក្កដា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូន អំណោយសំរាប់យុទ្ធជនពិការដែលកំពុងទទួលការព្យាបាលនិងថែទាំនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការធ្ងន់ធ្ងរ Duy Tien មជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការធ្ងន់ធ្ងរស្រុក Kim Bang និងមជ្ឈមណ្ឌលយុទ្ធជនពិការខេត្ត Ha Nam ភាគខាងជើងវៀតណាម។
ប្រធានរដ្ឋលោក Tran Dai Quang សាកសួរសុខទុក្ខនិងជូនអំណោយសំរាប់យុទ្ធជនពិការមួយរូប (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាយុទ្ធជនពិការ ពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី២៦ កក្កដា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយសំរាប់យុទ្ធជនពិការដែល កំពុងទទួលការព្យាបាលនិងថែទាំនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ ធ្ងន់ធ្ងរ Duy Tien មជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការធ្ងន់ធ្ងរស្រុក Kim Bang និងមជ្ឈមណ្ឌលយុទ្ធជនពិការខេត្ត Ha Nam ភាគខាងជើងវៀតណាម។ថ្លែង មតិនៅទីនេះ លោក Tran Dai Quang បានឲ្យដឹងថា៖ “ខ្ញុំស្នើរឲ្យថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ថ្នាក់ដឹកនាំ ខេត្ត Ha Nam និងតំបន់ដទៃទៀត បន្តបញ្ជាណែនាំដើម្បីកាន់តែមានចលនាជា ច្រើនដែលសំដែងនូវស្មារតីតបស្នងសង់គុណ ផឹកទឹកនឹកដល់ប្រភពដើម ថែទាំ ជនមានគុណូបការៈចំពោះប្រទេសជាតិកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ”៕
Related
More




