VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយជនគុយបាដែលធ្លាប់បំពេញបេសកកម្មនៅវៀតណាម
30/09/2015 10:06
(VOVworld) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជា ផ្លូវការនៅគុយបា នាថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang និងលោកជំទាវរួមជា មួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញ ទៅសាកសួរសុខទុក្ខកម្មាភិបាល និយោជិកនៃស្ថានទូតវៀតណាមប្រចាំនៅគុយបា
លោកប្រធានរដ្ឋ Truong Tan Sang សំណេះសំណាលជាមួយអ្នកជំនាញការដែលធ្លាប់មកបំពេញបេសកកម្មនៅវៀតណាម(រូបថត៖thanhnien.com.vn) (VOVworld) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខកម្មាភិបាល និយោជិក នៃស្ថានទូតវៀតណាមប្រចាំនៅគុយបា ហើយមានជំនួបសំណេះ សំណាលជាមួយ កម្មាភិបាល អ្នកជំនាញការគុយបាដែលធ្លាប់មកបំពេញបេសក កម្មនៅវៀតណាម។ លោក Truong Tan Sang បានអះអាងថា វៀតណាម ជានិច្ចកាលគោរពការរួមវិភាគ ទានដ៏ថ្លៃថ្លារបស់មិត្តភក្តិគុយបាសំរាប់ទំនាក់ទំនងសាមគ្គីភាពកិច្ចសហប្រតិបតិ្ត ការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបាក្នុង អំឡុង៥ទសវត្សរ៍កន្លងទៅ ជាពិ សេសគឺក្នុងខែឆ្នាំសង្គ្រាមដ៏កាច់សាហាវ។វៀត ណាមជានិច្ចកាលជាបងប្អូនស្មោះ សរនិងស្មោះត្រង់របស់ប្រជាជនគុយបា។ “អ្វីៗទាំងអស់ទទួលបានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មុនបង្អស់គឺជាគុណ បំណាច់របស់ប្រជាជន របស់បក្ស រដ្ឋដែលក្នុងនោះមានតួនាទីរបស់មិត្តគុយបា នានាដែលជានិច្ចកាលពូនជ្រុំសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។វៀតណាម មិនដែលបំភ្លេចប្រសាសន៍ល្បីល្បាញរបស់អគ្គមគ្គុទេស Fidel ថា ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួន”។ សំដែងក្ដីសប្បាយរីករាយចំពោះរាល់សមិទ្ធិផលដ៏ធំធេងដែលប្រជាជនគុយបា ទទួលបានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងនៅលើរណសិរ្សកិច្ចការបរទេស លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដែលគុយបានិងអាមេរិក បង្កើតទំនាក់ទំនងការទូតនោះគឺលទ្ធផលមិនអាចផុតរួចនៃការតស៊ូរបស់ប្រជា ជនគុយបាក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថែម ទៀតថា វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរបទពិសោធន៍ជាមួយគុយបា ក្នុងដំណើការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ច៕