VOV WorldVOV World
ប្រធានសហភាពពលករវៀតណាមទៅសាកសួរសុខទុក្ខនិងជូនអំណោយបណ្ដាអ្នកនេសាទ
13/07/2014 09:15
(VOV)_នាថ្ងៃទី១២ កក្កដា ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc Tung និងអនុលេខាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង​ហូជីមិញ លោក Vo Van Thuong និងក្រុមការងាររបស់គណកម្មាធិការបក្ស​
ប្រធានសហភាពពលករវៀតណាមទៅសាកសួរសុខទុក្ខនិងជូនអំណោយបណ្ដាអ្នកនេសាទ
ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc Tung (http://laodong.com.vn/) (VOV)_នាថ្ងៃទី១២ កក្កដា ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc Tung និងអនុលេខាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង​ហូជីមិញ លោក Vo  Van Thuong និងក្រុមការងាររបស់គណកម្មាធិការបក្ស​ទីក្រុង សហភាពពលករទី ក្រុងហូជីមិញ បានទៅសាកសួរសុខទុក្ខ និងជូន​អំណោយសំរាប់សម្ព័ន្ធសមាគម អ្នកនេសាទ និងកូនចៅអ្នកនេសាទមាន​ស្ថានភាពលំបាកនៅស្រុក Ly Son ឃុំ Binh Chau ( ស្រុក Binh Son ) ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម)។ សហភាព ពលករ​វៀតណាម​បានប្រគល់គ្រឿងបរិក្ខាសម្ភារះគ្រប់គ្រងសកម្មភាពរបស់នាវា លើសមុទ្រ  សំរាប់សម្ព័ន្ធ​សមាគមអ្នកនេសាទ ឃុំ An Hai ស្រុក Ly Son ជួយឧបត្ថម្ភជាតឹកប្រាក់ចំនួន៤០០លានដុងវៀតណាមអោយម្ចាស់​នាវា​និងអ្នកនេសាទដែលត្រូវបានខូចខាតខាងទ្រព្យសម្បាត្តិ និងអាយុជីវិតក្នុង​ពេលនេសាទនៅក្នុងតំបន់ប្រជុំកោះ Hoang Sa។ ​ក៏ក្នុងឱកាសនេះដែរ ​សហភាពពលករទីក្រុងហូជីមិញប្រគល់ជូនទឹកប្រាក់ចំនួនមួយពាន់លាន​ដុង សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នប្រគល់ជូនទឹប្រាក់ចំនួន៦០០លានដុង ​សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមប្រគល់ជូនប្រាក់ចំនួន ៥០០លានដុងសំរាប់ សម្ព័ន្ធសមាគមអ្នកនេសាទ ឃុំ An Hai និង An Vinh (ស្រុក Ly Son និងបណ្ដា សម្ព័ន្ធសមាគមអ្នកនេសាទផ្សេងៗទៀតនៅខេត្ត Quang Ngai ​៕

More