VOV WorldVOV World
បុណ្យតេតដាំដើមឈើនៅតំបន់នានានៅទូទាំងប្រទេសវៀតណាម
08/02/2014 08:34
ក្នុងឱកាស បុណ្យតេតដាំដើមឈើរំលឹកគុណលោក ប្រធានហូជីមិញថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ២០១៤សម្ព័ន្ឋយុវជន ទីក្រុងហាណូយ(វៀតណាម)បានដំណើរការដាំដើមឈើ
បុណ្យតេតដាំដើមឈើនៅតំបន់នានានៅទូទាំងប្រទេសវៀតណាម
            តំបន់នានានាសកម្មចួលរួមបុណ្យតេតដាំដើមឈើ(រូបថតVOV) Vovworld- ក្នុងឱកាស បុណ្យតេតដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ២០១៤សម្ព័ន្ឋយុវជនទីក្រុងហាណូយ(វៀតណាម)បានដំណើរការដាំដើម ឈើជាង១០០ដើមនៅស្រុក Gia Lam ជាយក្រុងហាណូយ។ក្នុងពេលជាមួយនោះ​សមាជិកសម្ព័ន្ឋយុវជនខែត្រHai Duong ​​-Hung Yen(​ភាគខាងជើងវៀតណាម)និង សមាជិកសម្ព័ន្ឋយុវជនខែត្រPhu Yen-Quang Ngai(​ភាគកណ្តាល វៀតណាម)ក៍​បានដាំដើម ឈើគ្រប់ប្រភេទតាមបណ្តោយផ្លូវទីធ្វើសកម្មភាពសាធារណះនិងសាលារៀន។រួមជាមួយ គ្នានេះដែរនៅ​លើកោះ Ly Son បញ្ជាការដ្ឋានយោធាគួបផ្សំជាមួយស្រុកដាំដើមឈើបាន ជាង១ពាន់ដើមតាមដងផ្លូវសំខាន់ៗនិងនៅលើភ្នំ Thoi Loi នាំមកនូវពណ៌ខៀវស្រងាត់ សំរាប់ស្រុកកោះនិងទីកន្លែងទេសចរណ៍នានានៅក្នុងតំបន់៕

More