បូកសរុបការងារទាក់ទិនដល់ការធ្វើវិសោធនកម្មអនុក្រិដ្ឋជំនឿសាសនា។
30/05/2013 08:54
VOV-អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu នាថ្ងៃទី២៩ឧសភាបានជួបធ្វើការជាមួយថ្នាក់ដឹក នាំគណៈកម្មាធិការសាសនារដ្ឋាភិបាល វាយតំលៃអំពី បណ្ដាកិច្ចការទាក់ទិនដល់ការធ្វើវិសោធនកម្មអនុក្រិដ្ឋ ជំនឿសាសនា។

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសាសនារដ្ឋាភិបាល (xaluan.com) VOV-អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu នាថ្ងៃទី២៩ឧសភាបានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសាសនារដ្ឋាភិបាល វាយតំលៃ អំពីបណ្ដាកិច្ចការទាក់ទិនដល់ការធ្វើវិសោធនកម្មអនុក្រិដ្ឋជំនឿសាសនា។ អនុប្រធានរដ្ឋសភាបានអះអាងថា សាសនាជាបញ្ហាដ៏ធំស្មុគស្មាញរសើបនិងគាំទ្រការផ្ដើមគំនិតត្រូវមានឯកសារជាលាយល័ក្ខអក្សរកត្តិយុតសុក្រិដ្ឋជាងអំពី ការងារនេះ។ ចំពោះមុខអនុប្រធានរដ្ឋសភាបានស្នើរឲ្យធ្វើវិសោធនកម្មបណ្ដាខ្លឹមសារកំណត់មិនសមហេតុសមផលជាមួយស្ថានភាពជាក់ស្ដែង ដល់ពេលណាមួយសមស្របនឹងលើកកំរិតអនុក្រិដ្ឋក្លាយទៅជាច្បាប់។អនុប្រធានរដ្ឋសភា Uong Chu Luu ក៏បង្ហាញច្បាស់ថានាបច្ចុប្បន្នវៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិ ជាច្រើន ត្រូវមានការស្រាវជ្រាវពិនិត្យមើលការកំណត់នៃអនុសញ្ញានោះនិងស្រាវ ជ្រាវបទពិសោធន៍ច្បាប់របស់បណ្ដាប្រទេសដើម្បីកសាងប្រព័ន្ធច្បាប់សមស្រប៕
Related
More




