![]() |
ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Nasrat Rahimi បានឲ្យដឹងថា កងកម្លាំងសន្តិសុខនិង ការពារជាតិ អាហ្គានីស្ថាន ត្រូវបានបញ្ជាឲ្យ រក្សាសណ្ដាប់ធ្នាប់និងសន្តិសុខ សម្រាប់ការបោះ ឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាមូលដ្ឋាន។ ទាហានមានប្រមាណ 54.000 នាក់ នឹងត្រូវដាក់ ពង្រាយដើម្បីធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ នៅមណ្ឌល បោះឆ្នោតចំនួន 5.100 ព្រមទាំងបេក្ខជននិងសកម្មភាពរកសម្លេងបោះឆ្នោតរបស់ គេផងដែរ។ លោក Rahimi ក៏បានស្នើឲ្យបេក្ខជន ជួយចែករំលែកព័ត៌មានជា មួយកងកម្លាំង សន្តិសុខមុនពេលរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕








