ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា អាចជំរុញជំនួប ចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដូចជា “ដំណោះស្រាយដ៏ជាក់ស្ដែងនិងពិតប្រាកដ” សំដៅ បញ្ចុះកំដៅភាពតានតឹងរវាងរដ្ឋអំណាចម៉ូស្គូនិងលោកខាងលិច។ សេចក្ដីប្រកាសខាង លើត្រូវបានលោក Macron ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីជំនួបចរចាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅ ទីក្រុងគៀវ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅទីក្រុងគៀវកាលពីថ្ងៃទី៨ កុម្ភៈ។ (រូបថត៖ AFP/TTXVN) |
នៅសន្និសីទសារព័ត៌មាននេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសម្ដែងក្ដីសង្ឃឹមពីការរៀបចំកិច្ចប្រជុំកំពូលមួយក្នុងពេលឆាប់ៗជាមួយ ថ្នាក់ដឹកនាំរបស់រុស្ស៊ី បារាំងនិងអាល្លឺម៉ង់នៅក្នុងក្របខ័ណ្ឌក្រុមប្រទេសទាំង៤ Normandy។
នាថ្ងៃដដែល លោកប្រធានាធិបតីបារាំង Emmanuel Macron បានទៅកាន់ អាល្លឺម៉ង់ហើយមានជំនួបជាមួយលោកអធិការបតី Olaf Scholz និងលោកប្រធានាធិបតី ប៉ូឡួញ Andrzej Duda។ តាមលោក Macron ថា អឺរ៉ុបចាំបាច់ត្រូវរួមគ្នាស្វែងរកមាគ៌ានិង វិធានការដើម្បីរៀបចំជំនួបសន្ទនាដ៏ចាំបាច់និងសំខាន់ជាមួយរុស្ស៊ី ជាពិសេសគឺជំនួប ចតុភាគីនៃក្រុម Normandy ឬនៅក្នុងក្របខ័ណ្ឌអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិ ការអឺរ៉ុប (OSCE) ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៃអឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក៏បានចាត់ទុកថា ការរក្សាសន្តិភាពគួរតែត្រូវ បានអនុវត្តន៍តាមផ្លូវការទូតនិងសារដ៏ច្បាស់លាស់ក៏ដូចជាការប្ដេជ្ញាចិត្តធ្វើសកម្មភាព រួមគ្នាផងដែរ៕




