អាល្លឺម៉ង់ចាប់ខ្លួនអ្នកយកព័ត៌មានរបស់ Al Jazeera (Image: VNA)


(VOVworld) – អ្នកសមត្ថកិច្ចអាល្លឺម៉ង់បានប្រកាសថា៖ ប៉ូលីស្តនៃប្រទេសនេះ បានចាប់ខ្លួនអ្នកយកព័ត៌មានរបស់កាណាលទូរទស្សន៍ Al Jazeera ដីការចាប់ ខ្លូនរបស់តុលាការអេហ្ស៊ីប។ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋអជ្ញាទីក្រុងបែឡាំង
លោក Martin Stelner​ បានឲ្យដឹងថា៖ អ្នកយកព័ត៌មានឈ្មោះ Ahmed Mansour កំពុងត្រូវបានចាប់ឃុំខ្លួន។ Ahmed Mansour ដែលមានសញ្ញាជាតិអេហ្ស៊ីបនិង
អង់គ្លេសត្រូវបានចាប់ខ្លួននាថ្ងៃទី ២០ មិថុនា នៅទីក្រុងប៊ែឡាំង។ លើគេហទំព័រ
របស់ខ្លួនកាណាល់ទូរទស្សន៍ Al Jazeera បានឲ្យដឹងថា៖ អ្នកយកព័ត៌មាន Ahmed
Mansour ត្រូវបានតុលាកាមួយរបស់អេហ្ស៊ីបកាត់ទោសដាក់គុក ១៥ ឆ្នាំបទ
ប្រព្រឹត្តអំពើហឹង្សារទៅលើមេធាវីមួយនាក់ក្នុងឆ្នាំ ២០១១ នៅទីលាន Tahir
រដ្ឋធានីគែរ ក្នុងរលកបាតុកម្មអំពើហឹង្សារប្រឆាំងអតីតប្រធានាធិបតី Hosni
Mubarak៕