VOV WorldVOV World
អាមេរិក-អ៊ីស្រាអែលដំណើការចរចារអំពីស្ថានភាពនៅមជ្ឈឹមបូរព៌ារ
01/10/2013 09:10
(VOVworld) – នាថ្ងៃទី ៣០ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama បានជួបចរចារជាមួយនាយករដ្ឋ មន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សា អំពីរាល់បញ្ហានាពេលថ្មីៗនេះនៅមជ្ឈឹមបូព៌ារ។
អាមេរិក-អ៊ីស្រាអែលដំណើការចរចារអំពីស្ថានភាពនៅមជ្ឈឹមបូរព៌ារ
ប្រធានាធិបតីអាមេរិក លោក Barack Obama បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីរាល់បញ្ហានាពេលថ្មីៗនេះនៅមជ្ឈឹមបូព៌ារ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៣០ កញ្ញា ប្រធានាធិបតីអាមេរិក លោក  Barack Obama បានជួប ចរចារជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពី រាល់បញ្ហានាពេលថ្មីៗនេះនៅមជ្ឈឹមបូព៌ារ។ ប្រធានាធិបតីអាមេរិក Barack Obama បានអះអាងជាថ្មីម្តងទៀតថា៖ រដ្ឋអំណាចរបស់លោក បានចាត់ទុកថា៖ ការរាំងស្កាត់ កម្មសិទ្ធិអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាការចាំបាច់ ។ ហើយ លោក Obama ក៏បានគាំទ្រ កាយវិការសកម្មរបស់ភាគីអ៊ីរ៉ង់ចំពោះបញ្ហា ពោលខាងលើ។ ទន្ទឹមនឹងនោះ អ្នកម្ចាស់ វិមានសក៏បានស្នើឲ្យប្រទេសឥស្លាមនេះត្រូវការមានសកម្មភាពជាក់ស្តែងដើម្បីដោះ ស្រាយបញ្ហានុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់ៗ។ ស្តីពីបញ្ហានៅស៊ីរីអ៊ីស្រាអ៊ែលនិង អាមេរិកសុទ្ធតែពេញចិត្តចំពោះលទ្ធភាពបំផ្លាញចោលឃ្លាំងអាវុធរបស់ស៊ីរីនៅខាង ក្រៅប្រទេសនេះ។ រីឯ ខ្លួនវិញ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Netanyahu បានចាត់ ទុកថា៖ ការរាំង ស្កាត់អ៊ីរ៉ង់ផលិតនិងកម្មសិទ្ធិអាវុធនុយក្លេអ៊ែរគឺជាការសាកល្បងស្មុគ ស្មាញបំផុត។ដោយសារការកម្មសិទ្ធិអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនត្រឹមតែគំរាមកំហែង ដល់ការស្លាប់រស់របស់រដ្ឋអ៊ីស្រាអ៊ែល ប៉ុណ្ណោះទេ ថែមទាំង ដល់សន្តិសុខនិងសន្តិភាព លើសកលលោកទៀតផង។ ការចរចាររវាងប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រី អ៊ីស្រាអែលបានប្រព្រឹត្ត ទៅក្នុងកាលៈទេសៈ អ៊ីស្រាអែលនិងប៉ាឡាស្ទីនទើបនឹងជួប ចរចារជាមួយគ្នានៅ រដ្ឋធានី វ៉ាស៊ីតោន (អាមេរិក) នាថ្ងៃទី ២៩ កញ្ញា ដើម្បីពិភាក្សាអំពី ការចាប់ផ្តើម ការចរចារសន្តិភាពឡើងវិញ ក្រោយរយៈពេល ៣ ឆ្នាំ ត្រូវបានផ្អាក៕