VOV WorldVOV World
អាមេរិកចិនកសាងបានរូបភាពសហប្រតិបត្តិការថ្មី
09/06/2013 08:30
ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ានិង ប្រធានរដ្ឋចិន លោកស៊ី ជីន​ពីង​បាន បញ្ចប់ ជំនួបកំពូល។
អាមេរិកចិនកសាងបានរូបភាពសហប្រតិបត្តិការថ្មី
​​​​​​​​​​​​​​​​​​​​​​​​​​​​                   ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ានិងប្រធានរដ្ឋចិនលោកស៊ី ជីន​ពីង​ (រូបថត​VNA) Vovworld- ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ានិងប្រធានរដ្ឋចិនលោក ស៊ី ជីន​ពីង​បាន បញ្ចប់ ជំនួបកំពូល។ទោះបីជាមានការខ្វែងគំនិតមួយចំនួនក្តី ប៉ុន្តែថ្នាក់ដឹកនាំទាំង២​រូបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសំដៅកសាង ទំនាក់ទំនងមហាអំណាចតាមបែបថ្មី។ថ្លែងមតិក្នុងសន្និសិទកាសែតរួមបន្ទាប់ពី  បញ្ចប់ រការចរចារ  លោក បា​រ៉ាក់ អូ​បា​ម៉ាចាត់ទុកថា៖ប្រទេសចិន១សន្តិភាព ស្ថិរភាព និងសម្បូរុងរឿងជាប្រការល្អមិនត្រឹមតែចំពោះប្រជាជនចិន​ប៉ុណ្ណោះទេ ថែមទាំងចំពោះអាមេរិកនិងសកលលោកទាំងមូលទៀតផង។លោកបា​រ៉ាក់ អូ​បា​ម៉ាសង្ឃឹមថា៖ប្រទេសទាំង២នឹងកសាងបានរូបភាពសហប្រតិបត្តិការថ្មី ដោយឈរលើមូលដ្ឋានគោរពគ្នានិងរួមមានប្រយោធន៍។ លោកស៊ី ជីន​ពីង​បាន អោយដឹងថា៖ជំនួយនៅរដ្ឋ Californiaក្នុងរយះពេល២ថ្ងៃ(ទី៧និង៨មិថុនា) កន្លង ទៅគឺសំដៅកំណត់អនាគត​សំរាប់ទំនាក់ទំនងចិន-អាមេរិកនិងផែនការពង្រីកទំនាក់ ទំនងនេះ។ លោកស៊ី ជីន​ពីងនិងលោក បា​រ៉ាក់ អូ​បា​ម៉ាបានមូលមតិជាឯកឆ័ន្ទ ថា៖នឹងបង្កើនដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់និងរក្សា​ការផ្លាស់ប្តូរពត៌មានជា ប្រចាំ។ភាគីទាំង២ឯកភាពជំរុញការជួបសន្ទនាស្តីពីយុទ្ឋសាស្រ្តនិងសេដ្ឋកិច្ច។ភាគីទាំង២ឯកភាពបង្កើនទំនាក់ទំនងយោធាឆ្ពោះទៅការកសាងរូបណ្ឋានទំនាក់ ទំនងយោធាថ្មីរវាងប្រទេសទាំង២។ភាគីទាំង២នៅឯកភាពបង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យថាមពល​ បរិស្ថាន និងសន្តិសុខ​អ៊ីនធឺណិតទៀតផង។ក្នុជំនួប កំពូលលើកនេះថ្នាក់ដឹកនាំអាមេរិកនិងចិនបានពិភាក្សអំពីសភាពការណ៍លើឧប ទ្វីបកូរ៉េ​ បញ្ហានុយក្លែអ៊ែររបស់អ៊ីរ៉ង  វិបត្តិនយោបាយនៅស៊ីរី​និងកិច្ចសហប្រតិបត្តិការ ខាងសន្តិសុខនៅអាហ្វហ្កានិស្ថានក្រោយឆ្នាំ២០១៤ជាដើម។ លោកស៊ី ជីន​ពីង​បានអញ្ញើញលោក បា​រ៉ាក់ អូ​បា​ម៉ាទៅបំពេញទស្សនកិច្ច​នៅប្រទេស ចិនដើម្បីដំណើរការចរចារប្រហាក់ប្រហែលព្រមទាំងសន្យារក្សាការចរចារតាមទូរសព្ទ ជាមួយ លោក បា​រ៉ាក់ជាប្រចាំ៕

More