VOV WorldVOV World
អាមេរិកចោទប្រកាន់ចិនក្នុងដំណើរការវាយប្រហារលើបណ្ដាញ internet តម្រង់ទៅប្រទេសនេះ
08/05/2013 09:42
(VOVworld) – ក្រសួងការពារប្រទេសអាមេរិកទើបនឹង បានប្រកាស របាយការណ៍ជាប្រចាំឆ្នាំអំពីការអភិវឌ្ឍន៍ យោធានិងសន្តិសុខរបស់ចិនក្នុងឆ្នាំ ២០១៣។
អាមេរិកចោទប្រកាន់ចិនក្នុងដំណើរការវាយប្រហារលើបណ្ដាញ internet តម្រង់ទៅប្រទេសនេះ
(VOVworld) – ក្រសួងការពារប្រទេសអាមេរិកទើបនឹងបានប្រកាសរបាយការណ៍ ជាប្រចាំឆ្នាំអំពីការអភិវឌ្ឍន៍យោធានិងសន្តិសុខរបស់ចិនក្នុងឆ្នាំ ២០១៣។ ក្នុងនោះ ជាលើដំបូងអាមេរិកបានចោទប្រកាន់ជាផ្លូវការរដ្ឋាភិបាលនិងកងទ័ពចិនដែលបាន ដំណើរការវាយប្រហារលើបណ្ដាញ internet តម្រង់ទៅលើអាមេរិក។ ក្នុងរបាយការណ៍ ដាក់ជូនរដ្ឋសភាអាមេរិក វិមានបញ្ចកោណបានចាត់ទុកដា៖ ក្នុងឆ្នាំ ២០១២ ប្រព័ន្ធ កុំព្យូទ័រមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកត្រូវចិន លុកលុយចូល។ ចិនបានបដិសេធ ភ្លាមមួយរំពេចការចោទប្រកាន់របស់ អាមេរិក។ នាថ្ងៃទី ៧ ឧសភា ក្នុងសន្និសីទការ សែតមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុក ថា៖ ការផ្សព្វផ្សាយ “ការ គំរាមកំហែងពីចិន” មិននាំមកផលប្រយោធន៍ណាមួយ ចំពោះទំនុកទុកចិត្ត ​និងកិច្ចសហប្រតិបត្តិការទ្វេភាគីទេ។ លោកស្រី Hua Chunying បាន សង្កត់ធ្ងន់ថា៖ ប៉េកាំងប្រឆាំងជំទាស់ការវាយប្រហារដោយគ្រប់រូបភាព និង មានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិកដំណើរការចរចារ មានចរិត លក្ខណៈស្ថាបនាអំពីបញ្ហាសន្តិសុខលើបញ្ដាញ internet៕