អាមេរិកជប៉ុនបង្កើនទំនាក់ទំនងសម្ព័ន្ឋមិត្ត
08/02/2014 08:40
ក្នុងការចរចារនា ថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ ២០១៤នៅរដ្ឋធានី វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេស ជប៉ុនលោកFumio Kishida និងសមភាគី អាមេរិកលោកJohn Kerry បានពិភាក្សា

រដ្ឋមន្ត្រីការបរទេស ជប៉ុនលោកFumio Kishidaនិងសមភាគី អាមេរិក លោកJohn Kerry បានពិភាក្សាអំពីរាលវិធានការបង្កើនទំនាក់ទំនងទ្វេភាគី Vovworld-ក្នុងការចរចារនា ថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ ២០១៤នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រី ការបរទេស ជប៉ុនលោកFumio Kishidaនិងសមភាគី អាមេរិកលោកJohn Kerry បាន ពិភាក្សាអំពីរាលវិធានការបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យក៍ដូចជាបញ្ហានៅក្នុង តំបន់និងអន្តរជាតិដែលភាគីទាំងត២រួមយកចិត្តទុកដាក់។ថ្លែងមតិបន្ទាប់ពីការចរចារ លោកJohn Kerry ចាត់ទុកថាដើម្បីទទួលឲ្យបានគោលដៅក្នុងតំបន់និងនៅលើសកល លោកទាំងមូលសហរដ្ឋអាមេរិកនឹងការពារជប៉ុន។លោកក៍បានអះអាវងដែរថា៖អាមេ រិកជានិច្ចកាលគោរពរាល់ការកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលបានចុះ ហត្ថលេខាជាមួយជប៉ុន។ លោក John Kerry នៅបញ្ជាក់ទៀតថា៖អាមេរិក នឹងការពារ ជប៉ុនប្រឆាំងការវាយប្រហារដែលរួមទាំងជម្លោះប្រជុំកោះ លើសមុទ្រខាងកើត។លោកប្រកាសជាថ្មីម្តងទៀតថា៖“អាមេរិកមិនទទួលស្គាល ហើយក៏មិនទទួលយកតំបន់ការពារដែនអាកាសដែលភាគីចិនប្រកាសបង្កើតលើសមុទ្រខាងកើត។អាមេរិកសន្យាភាពសម្បុ រុងរឿងនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រការនេះនឹងមិនអាចសម្រេចបានប្រសិនបើគ្មានការគោរពច្បាប់អន្តរជាតិនិងគ្មានសេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍។ “ រីឯខ្ឋ្លួនឯងវិញរដ្ឋមន្ត្រីការបរទេស ជប៉ុនលោកFumio Kishidaបានអោយដឹងថា៖ភាគីទាំង២ បានឯកភាពអំពីទិសដៅ បង្កើនទំនាក់ទំនងសម្ព័ន្ឋមិត្តលើគ្រប់វិស័យ។ភាគីទាំង២នៅ អះអាង ថា៖នឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតថែមទៀតដើម្បីរួមចំណែកក្នុងកិច្ចការពារ សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕
Related
More




