VOV WorldVOV World
អាមេរិកខំប្រឹងប្រែងអស់ពីកំលាំងកាយចិរត្តដើម្បីចាប់ខ្លួនឧក្រិដ្ឋជនក្នុងការវាយប្រហារនៅទីក្រុង Boston
17/04/2013 09:05
(VOVworld) – តាមព័ត៌មានថ្មីបំផុតរបស់បណ្ដាអ្នកសើប អង្គេតអាមេរិកចំពោះ ការវាយប្រហារដោយគ្រាប់បែក ដែលបានកើតឡើងនៅទីក្រុង Boston រដ្ឋ Massachussets (អាមេរិក) នារសៀលថ្ងៃទី ១៥ មេសា ឲ្យដឹងថា៖ នោះអាច ជាគ្រាប់បែកកំណត់ម៉ោងដាក់ក្នុងឆ្នាំងសម្ពាធ។
អាមេរិកខំប្រឹងប្រែងអស់ពីកំលាំងកាយចិរត្តដើម្បីចាប់ខ្លួនឧក្រិដ្ឋជនក្នុងការវាយប្រហារនៅទីក្រុង Boston
(VOVworld) – តាមព័ត៌មានថ្មីបំផុតរបស់បណ្ដាអ្នកសើបអង្គេតអាមេរិកចំពោះ ការវាយ ប្រហារដោយគ្រាប់បែក ដែលបានកើតឡើងនៅទីក្រុង Boston រដ្ឋ Massachussets (អាមេរិក) នារសៀលថ្ងៃទី ១៥ មេសា ឲ្យដឹងថា៖ នោះអាចជាគ្រាប់បែកកំណត់ម៉ោង ដាក់ក្នុងឆ្នាំងសម្ពាធ។ គិតដល់ពេលនេះ បានមានមនុស្សចំនួន ៣ នាក់ត្រូវស្លាប់ ក្នុងនោះមានក្មេងប្រុសអាយុ ៨ ឆ្នាំ មួយនាក់និង ១៨០ នាក់ទៀតរងរបួស។ ថ្លែងមតិ ក្នុងសន្និសីទការសែត បន្ទាប់ពីកិច្ចប្រជុំជាមួយបណ្ដាមន្ត្រីសន្តិសុខជាតិ នាព្រឹកថ្ងៃទី ១៦ មេសា (តាមម៉ោងតំបន់) ប្រធានាធិបតីអាមេរិក លោក  Barack Obama បានទទួល ស្គាល់ថា៖ បណ្ដាអ្នកសើបអង្គេតមិនទាន់ដឹងច្បាស់ថា៖ រឿងនោះដោយឬក៏យ៉ាងណា អង្គការភេវរកម្មដំណើរការវាយប្រហារនេះនៅឡើយ។ រីឯខ្លួនវិញ មន្ត្រីពិសេសជួរមុខ នៃការិយាល័យស៊ើបការអង្កេតសហរដ្ឋ (FBI) លោក​ Nick de Lauriers បានប្រកាសថា៖ “នេះគឺជាការសើបអង្គេតមានចរិតលក្ខណៈសលក។ យើងខ្ញុំនឹងខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីចាប់ខ្លួនឧក្រិដ្ឋជនមកដាក់មុខច្បាប់។” នាបច្ចុប្បន្ន ស្ថានភាពប្រកាសអាសន្នត្រូវបានអនុវត្តក្នុងទូទាំងប្រទេសអាមេរិក។  កំលាំងសន្តិសុខត្រូវបានបង្កើនថែមទៀតនៅបណ្ដាទីក្រុងធំៗ ដូចជា វ៉េស៊ីនតោន New York ជាដើម។ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រុមតាលីបង់នៅប៉ាគីស្ថាន ដែលបានមាន ឧបាលកលដំណើរការវាយប្រហារដោយគ្រាប់បែកនៅទីលាន Time Square  (អាមេរិក) នាឆ្នាំ ២០១០ បានបដិសេធទាក់ទិនដល់បណ្ដាការវាប្រហារពោល ខាងលើ។ ប៉ុន្តែ អ្នកនាំពាក្យអង្គការតាលីបង់បានឲ្យដឹងទៀតថា៖ ពួកគេនឹងបន្ត ដំណើរការវាយប្រហារតម្រង់ទៅលើអាមេរិកនិងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។  ក្នុង ពេលនោះ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើ ភេវរកម្ម បង្ហូឈាមនេះនិងសម្តែងនូវចំណងសាមគ្គីភាពជាមួយប្រជាជន អាមេរិក៕ ការវាយប្រហារដោយគ្រាប់បែក ដែលបានកើតឡើងនៅទីក្រុង Boston រដ្ឋ Massachussets (អាមេរិក) នារសៀលថ្ងៃទី ១៥ មេសា ៖ នោះអាច ជាគ្រាប់បែកកំណត់ម៉ោងដាក់ក្នុងឆ្នាំងសម្ពាធ។ (Image: Vietnamplus+)

More