![]() |
ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុក សេចក្តីថ្លែងមតិរបស់ លោក Mike Pence ជា«ការចោទប្រកាន់មិន សមហេតុសមផលទេ»សំដៅប្រឆាំងនឹង គោលនយោបាយក្នុងប្រទេសនិង ក្រៅប្រទេសរបស់ចិន។ ម្យ៉ាងទៀតវិញ លោកស្រីស្នើឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ រាល់ការចោទប្រកាន់ដោយគ្មានហេតុ ផលនិងបរិហារកេរ្ត៍លើចិនទៀតឡើយ ក៏ដូចជាបណ្តាលឲ្យមានការខូចខាតនូវផល ប្រយោជន៍របស់ទីក្រុងប៉េកាំងនិង ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។
មុននេះ នាថ្ងៃទី ៤ខែតុលា លោក Mike Pence បានចោទប្រកាន់ចិនពីបទ ប្រើប្រាស់ឧបករណ៍ច្រើនសំដៅជ្រៀតជ្រែកចូលក្នុងខឿននយោបាយអាមេរិក មុនពេលការបោះឆ្នោតរដ្ឋសភាពាក់កណ្តាល់អាណត្តិរបស់ប្រទេសនេះ ដែលគ្រោងនឹងរៀបចំឡើងនាខែវិច្ឆិកា៕








