អាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ចិន
13/12/2013 10:10
(VOV)_តាមទីភ្នាក់ងារសារព័ត៍មាន KYODO ថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១២ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងជាថ្មីម្ដងទៀតនូវ
(VOV)_តាមទីភ្នាក់ងារសារព័ត៍មាន KYODO ថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនា ថ្ងៃទី ១២ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងជាថ្មីម្ដងទៀតនូវការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បី ដោះស្រាយបញ្ហាស្ដីពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ដែលចិនទើបនឹងបានប្រកាសជាសាធារណះ បង្កើតនៅលើសមុទ្រហ្វាទុង។ អាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយតំបន់កំណត់អត្តសញ្ញាណការ ពារដែនអាកាសរបស់ចិន(TTXVN) ជូនដំណឹងចំពោះ នាយករដ្ឋមន្ត្រី Shinzo Abe អនុប្រធានាធិបតី Joe Biden បាន អោយដឹងថា៖លោកព្រួយបារម្មណ៍ជាច្រើនអំពីការដែលចិនបង្កើត ADIZ ជាមួយប្រ ធានរដ្ឋចិន លោក Xi jinping ក្នុងជំនួបនាចុងសប្ដាហ៍កន្លងទៅ។ លោក Joe Biden ក៏ បានចាត់ទុកថា៖នេះគឺជាប្រការដែលមិនអាចទទួលយកបានទេ និងអះអាថា៖ វានឹងមិនជះឥទ្ធិពលទៅដល់បណ្ដាយុទ្ធសាស្ត្ររបស់អាមេរិកនៅលើសមុទ្រហ្វាទុងទេ៕
Related
More




