VOV WorldVOV World
អាមេរិកនិងកូរ៉េខាងត្បូងបន្តស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ
08/05/2013 09:38
(VOVworld) – នាថ្ងៃទី ៧ ឧសភា ក្នុងជំនួបចរចាររវាង ប្រធានាធិបតីអាមេរិក លោក Barack Obama និងសម ភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅអាមេរិក ភាគីទាំង ២ បានឯកភាពអំពី ការបន្តព្រមាននិងទប់ស្កាត់នឹងរាល់សកម្មភាពបង្ករឿងហេតុ របស់សាធារណៈ រដ្ឋប្រជាធិបតេយត្យប្រជាមានិតកូរ៉េ (ស.ប.ប.ក)។
អាមេរិកនិងកូរ៉េខាងត្បូងបន្តស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ
(VOVworld) – នាថ្ងៃទី ៧ ឧសភា ក្នុងជំនួបចរចាររវាងប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅអាមេរិក ភាគីទាំង ២ បានឯកភាពអំពីការបន្តព្រមាននិងទប់ ស្កាត់នឹងរាល់សកម្មភាពបង្ករឿងហេតុរបស់សាធារណៈរដ្ឋប្រជាធិបតេយត្យប្រជា មានិតកូរ៉េ (ស.ប.ប.ក)។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ នៅខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តដើម្បីស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ។ ថ្លែងមតិក្នុងសន្និសីទ ការសែតបន្ទាប់ពីជំនួបចរចារនេះ ប្រធានាធិបតី អាមេរិក លោក Obama បានឲ្យដឹងថា​៖ ដល់ឥឡូវនេះអាមេរិកនិងកូរ៉េខាងត្បូងមិនទាន់ឃើញមានសកម្មភាពតាមទិសផ្សេង ណាមួយពីភាគីព្យុងយ៉ាងនៅឡើយ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំង ២ រូបក៏​បានឯកភាព អំពីការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលស្អាតនិងសន្តិសុខ៕ ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye (Image: Vietnamplus+)