VOV WorldVOV World
អាមេរិកបានជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
05/11/2013 11:38
Vovworld-លោកស្រី Zahava Gal-On ព្រឹទ្ធសមាជិការជាន់ខ្ពស់របស់​អ៊ីស្រាអែល ព្រមទាំងជាប្រធានគណបក្សឆ្វេងនិយម Meretz បានឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក Barack Obama បានគ្រោងនឹងនាំចេញផែនការ​ដោយឡែកមួយទាក់ទិនដល់ពង្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបញ្ជាក់តួនាទីយូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ តាមនោះនឹងទទួលបានការលោតផ្លោះការទូតថ្មីនាខែមករាឆ្នាំ២០១៤ នឹងរួមមានបញ្ហាស្នូលទាំង​អស់ដែលផ្អែកទៅលើខ្សែព្រំដែនឆ្នាំ១៩៦៧។
អាមេរិកបានជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
អាមេរិកបានជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន (Reuters)         Vovworld-លោកស្រី Zahava Gal-On ព្រឹទ្ធសមាជិការជាន់ខ្ពស់របស់​អ៊ីស្រាអែល ព្រមទាំងជាប្រធានគណបក្សឆ្វេងនិយម Meretz បានឲ្យដឹងថា រដ្ឋអំណាចរបស់ ប្រធានាធិបតីអាមេរិក Barack Obama បានគ្រោងនឹងនាំចេញផែនការ​ដោយឡែក មួយទាក់ទិនដល់ពង្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបញ្ជាក់តួនាទីយូរអង្វែង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ តាមនោះនឹងទទួលបានការលោតផ្លោះការទូត ថ្មីនាខែមករាឆ្នាំ២០១៤ នឹងរួមមានបញ្ហាស្នូលទាំង​អស់ដែលផ្អែកទៅលើខ្សែ ព្រំដែនឆ្នាំ១៩៦៧។ ផែនការនេះក៏នឹងដាក់ចេញកាល​កំណត់ជាក់ស្ដែងដើម្បី អនុវត្តជាបណ្ដើរៗនិងប្រមូលផ្ដុំទៅក្នុងការផ្ដើមគំនិត​សន្តិភាពអារ៉ាប់។ ក្រៅពីនោះ អាមេរិកក៏នឹងលើកឡើងផែនការមួយវិនិយោគចំនួន​ប្រាក់រាប់ពាន់លានដុល្លារ អាមេរិកទៅក្នុងខឿនសេដ្ឋកិច្ចប៉ាឡេស្ទីន។ ក្នុងពេល​នោះ ទីប្រឹក្សាសន្តិសុខជាតិ របស់អ៊ីស្រាអែលលោក Ya’akov Amidror នាថ្ងៃទី​៤វិច្ឆិកាបានចាត់ទុកថា ការចាប់ ផ្ដើមការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញដើរ​តួនាទីសំខាន់ទៅក្នុង តួនាទីរបស់អ៊ីស្រាអែលលើឆាកអន្តរជាតិ៕

More