VOV WorldVOV World
អាស៊ាននិង EU បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើសមុទ្រ
07/05/2015 10:33
(VOVworld)- ពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា២០១៥ ក្រសួងការបរទេស ម៉ាឡេស៊ី បានរួមសហការ ជាមួយស្ថាប័នសកម្មភាពកិច្ចការបរទេសអឺរ៉ុបរៀបចំ
អាស៊ាននិង EU បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើសមុទ្រ
ទិដ្ឋភាពនៃជំនួបសន្ទនាអាស៊ាននិង EU (រូបថតៈ TTXVN) (VOVworld)- ពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា២០១៥ ក្រសួងការបរទេស ម៉ាឡេស៊ី បាន រួមសហការជាមួយស្ថាប័នសកម្មភាពកិច្ចការបរទេសអឺរ៉ុបរៀបចំជំនួបសន្ទនាជាន់ ខ្ពស់រវាងសមាគមន៍បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និងសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការលើកសមុទ្រលើកទី២ ដែលបានប្រព្រឹត្តទៅនៅក្រុង Kuala Lumpur(ម៉ាឡេស៊ី) ។ គោលដៅក្នុងជំនួបនេះគឺផ្តោតទៅលើការ បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការរវាង អាស៊ានជាមួយ EU លើវិស័យពោល ខាងលើ។  ក្រោម ប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរ ផ្នែក សំដៅបង្កើន សន្តិសុខលើសមុទ្រ” សន្និសីទនេះ បានទាក់ទាញការចូលរួម របស់ដំណងជាង ១០០នាក់ដែលជាអ្នកប្រាជ្ញ អ្ន​កកាទូត និងជំនាញការមកពីបណ្តា ប្រទេសអាស៊ាន  និងប្រទេសជាសមាជិក EU។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong។         ក្នុងជំនួបនេះ តំណាងនានាបានប្រមូលផ្តុំពិភាគ្សាលើក្របខ័ណ្ឌនៃកិច្ចសហ ប្រតិបត្តិការតំបន់ ទាក់ទិនដល់ការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កសាង យន្តការសហប្រតិបត្តិការលើសមុទ្រផងដែរ៕

More