VOV WorldVOV World
អាស៊ាននិងកាណាដាសន្យាបង្កើនកិច្ចសហប្រតិបតិ្តការ
08/05/2013 09:28
(VOVworld) - ក្នុងរយៈពេល២ថ្ងៃ ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ឧសភា ការសន្ទនាអាស៊ាន-កាណាដាលើកទី១០បាន ប្រព្រឹតិ្តទៅនៅទីក្រុងToronto នៅកាណាដា សំដៅវាយតម្លៃ ការលាតត្រដាងផែនការធ្វើសកម្មភាពអនុវត្តន៍សេចក្ដី ប្រកាសរួមអាស៊ាន-កាណាដា ស្ដីពីការបង្កើនទំនាក់ទំនង ដៃគូរក្នុងដំណាក់កាល២០១០-២០១៥។
អាស៊ាននិងកាណាដាសន្យាបង្កើនកិច្ចសហប្រតិបតិ្តការ
(VOVworld) - ក្នុងរយៈពេល២ថ្ងៃ ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ឧសភា កាសន្ទនាអាស៊ាន-កាណាដាលើកទី១០បានប្រព្រឹតិ្តទៅនៅទីក្រុងToronto នៅកាណាដា សំដៅ វាយតម្លៃការលាតត្រដាងផែនការធ្វើសកម្មភាពអនុវត្តន៍សេចក្ដីប្រកាសរួមអាស៊ាន-កាណាដា ស្ដីពីការបង្កើនទំនាក់ទំនងដៃគូរក្នុងដំណាក់កាល២០១០-២០១៥។ នៅសន្និសិទ មន្រ្តីរបស់ភាគីទាំង២បានឯកភាពជំរុញថែមទៀតកិច្ចសហប្រតិបតិ្តការ អាស៊ាន-កាណាដា ជាពិសេសលើបណ្ដាវិស័យអាទិភាពនាបច្ចុប្បន្នរបស់អាស៊ាន  ដូចជាកសាងសហគមន៍និង​បង្រូញគំលាតអភិវឌ្ឍន៍។ ការសន្ទនាអាស៊ាន-កាណាដាលើកទី១០ នៅទីក្រុង Toronto (Image:vietnamplus.vn) ប្រធានគណៈប្រតិភូវៀតណាមចូលរួមការសន្ទនា ប្រធាននាយកដ្ឋានអាស៊ាន  ក្រសួងការបរទេសវៀតណាមលោក Nguyen Tien Minh បាន​ឲ្យដឹងថាវៀតណាម មានគោលបំណងចង់ជំរុញទំនាក់ទំនងសន្ទនាអាស៊ានកាណាដាអភិវឌ្ឍន៍យ៉ាង ជាក់ស្ដែងនិងមានប្រសិទ្ធិភាពជាងទៀត រួមចំណែកបង្កើនទំនាក់ទំនងសហ ប្រតិបតិ្តការទ្វេភាគីរវាងវៀតណាមនិងកាណាដា។វៀតណាមនឹងប្រមូលផ្ដុំជំរុញ ខ្លាំងកិច្ចសហប្រតិបតិការលើវិស័យ ដែលកាណាដាមានឧត្តមភាពដូចជា ការអប់រំ បណ្ដុំបណ្ដាលធនធានមនុស្ស អាជីវកម្មប្រេងឧស្ម័នកសាងហេដ្ឋារចនាសម្ព័ន្ធ​ការពា បរិស្ថាន ជំរុញសិទ្ធិស្ត្រីនិងកុមា ជាដើម៕