VOV WorldVOV World
អាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចភ្លឺរបស់ខឿនសេដ្ឋកិច្ចសកល។
20/12/2012 08:49
VOV-ដោយមិនអើពើដល់ស្ថានភាពព្រួយបារម្មណ៍ របស់ខឿនសេដ្ឋកិច្ចសកល ធនាគារពិភពលោក (WB) បានពិនិត្យថាបណ្ដាខឿនសេដ្ឋកិច្ចរបស់ដំបន់អាស៊ី- ប៉ាស៊ីហ្វិកកំពុងមានកំណើន។
អាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចភ្លឺរបស់ខឿនសេដ្ឋកិច្ចសកល។
អាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចភ្លឺរបស់ខឿនសេដ្ឋកិច្ចសកល         VOV-ដោយមិនអើពើដល់ស្ថានភាពព្រួយបារម្មណ៍របស់ខឿនសេដ្ឋកិច្ច សកល ធនាគារពិភពលោក (WB) បានពិនិត្យថាបណ្ដាខឿនសេដ្ឋកិច្ចរបស់ ដំបន់អាស៊ី- ប៉ាស៊ីហ្វិកកំពុងមានកំណើន។ តាមរបាយការណ៍ដែលបាន ប្រកាសនាថ្ងៃទី១៩ធ្នូរបស់ WB ថា ដំបន់នេះអាចទទួលបានកំរិតកំណើន​ សេដ្ឋកិច្ច៧,៥%នាឆ្នាំ២០១២ ប្រៀបនឹងកំរិត៨,៣%នាឆ្នាំ២០១១។ របាយការណ៍ បានចាត់ទុកបណ្ដា​ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីបូព៌ាលើកលែងតែចិន ទទួលបានកំរិត​កំណើនជាមធ្យម៥,៦%ក្នុងឆ្នាំនេះ ប្រៀបនឹងកំរិត៤,៤%ឆ្នាំទៅ មិញ។ គួឲ្យយកចិត្ត​ទុកដាក់គឺការស្ដាសេដ្ឋកិច្ចឡើងវិញនៅថៃក្រោយវគ្គទឹក ជំនន់ប្រវត្តិសាស្ត្រនាឆ្នាំ២០១១និងកំណើន​យ៉ាង​ខ្លាំងក្លានៅហ្វីលីពីន។ កំរិត បន្ថយបន្តិចបន្តួចនៅវៀតណាមនិងឥណ្ឌូនេស៊ីបានរួម​ចំណែកសំខាន់ដល់ ការស្ដាខឿនសេដ្ឋកិច្ចអាស៊ីបូព៌ាឡើងវិញ៕