អេហ្ស៊ីបលើកពេលសវនការកាត់ក្តីអតីតប្រធានាធិបតី Morsi ទៅដើមឆ្នាំ២០១៤
05/11/2013 11:41
Vovworld-តាមចៅក្រមនៃតុលាការជំនុំជំរះអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ថា សវនការនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៨មករាឆ្នាំ២០១៤។

ស្ថានភាពអេហ្ស៊ីបនឹងបន្តអស្ថិរភាពដោយសារការធ្វើបាតុកម្មគាំទ្រលោក Morsi នឹងបន្តកើតមានឡើងនាពេលខាងមុខ (Reuters) Vovworld-តាមចៅក្រមនៃតុលាការជំនុំជំរះអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ថា សវនការនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៨មករាឆ្នាំ២០១៤។ មុន នោះ តុលាការបានបើកសវនការនាថ្ងៃទី៤វិច្ឆិកាត្រូវតាមផែនការ ប៉ុន្តែត្រូវផ្អាក២ លើកដោយសារជនជាប់ចោទជាសមាជិករបស់អង្គការភាតរៈឥស្លាមបានស្រែក ហោរទិសស្លោកប្រឆាំងជំទាស់តុលាការនិងកងទ័ព។ រីឯលោក Morsi បានអះអាង ថាលោកជាប្រធានាធិបតីស្របច្បាប់និងការដែលផ្ដួលរលំលោកជាសកម្មភាពអាម៉ាស់និងជាឧក្រិដ្ឋកម្ម។ តាមទូរទស្សន៍ជាតិអេហ្សីបថា ក្រោយពីសវនការ បញ្ចប់ លោក Morsi នឹងបានបញ្ជូនទៅពន្ធនាគារ Borg Al Arab នៅ Alexandria។ លោក Morsi ត្រូវជំនុំជំរះរួមជាមួយមេដឹកនាំចំនួន១៤រូបទៀតរបស់អង្គការ ភាតរៈឥស្លាម (MB) ពីបទបង្កញុះញង់ឲ្យមានអំពើហឹង្សានិងសម្លាប់បាតុករនៅមុខ វិមានប្រធានាធិបតីនាខែធ្នូឆ្នាំ២០១២។ ប្រសិនបើត្រូវតុលាការចាត់ទុករំលោភ ច្បាប់នោះ លោក Morsi អាចប្រឈមមុខនឹងសាលក្រមដាក់គុកអស់មួយជីវិតរឺ ប្រហារជីវិត។ មជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្មណ៍ថា ស្ថានភាពអេហ្ស៊ីបនឹងបន្ត អស្ថិរភាពដោយសារការធ្វើបាតុកម្មគាំទ្រលោក Morsi នឹងបន្តកើតមានឡើង នាពេលខាងមុខ៕
Related
More





