VOV WorldVOV World
អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស
08/05/2015 09:01
Vovworld-នាថ្ងៃទី៧ឧសភា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Ban Ki Moon បានទៅកាន់ប៉ូឡុញ
អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស
អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស (eyeradio.org)         Vovworld-នាថ្ងៃទី៧ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានទៅកាន់ប៉ូឡុញដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០​នៃ​ជ័យ ជំនះលើពួកហ្វាក់ស៊ីសបញ្ចប់សង្គ្រាមលោកលើកទី២ដែលបានរៀបចំឡើងនៅ ទីក្រុង Gdansk។ ថ្លែងមតិនៅទីនេះ លោកអគ្គលេខាធិការ​ Ban Ki Moon បាន​ អះអាង​ថា​សង្គ្រាមលោកលើកទី២ជានិច្ចកាលរំលឹកជំនាន់បច្ចុប្បន្ននិងក្រោយៗ ទៀតអំពីការឈឺចាប់ខ្លោចផ្សាបាតបង់ខូចខាតដែលគ្មានអ្វីអាចបំពេញបានឡើយ ដោយសង្គ្រាមនិងជំលោះដែលបណ្ដាលឡើង។ តាមលោកថា អ្វីៗដែលមនុស្ស ​លោករងគ្រោះដោយសង្គ្រាមលោកលើកទី២ជាតំលៃដែលត្រូវសងវិញចំពោះ លិទ្ធិហ្វាស៊ីស។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា អត្ថន័យសំខាន់មួយ​ក្នុង ​ចំណោមអត្ថន័យសំខាន់នៃជ័យជំនះនេះនោះគឺការបង្កើតនៃអង្គការ​សហប្រជាជាតិ ដោយមានគោលដៅរក្សាសន្តិភាពសន្តិសុខពិភពលោកនិងបំរើ​បុព្វហេតុអភិវឌ្ឍន៍ រួមដើម្បីផលប្រយោជន៍របស់មនុស្ស។         បន្ទាប់ពីប៉ូឡុញលោក Ban Ki Moon នឹងបំពេញទស្សនកិច្ចនៅ​អ៊ុយក្រែន​មុន ពេលទៅកាន់សហព័ន្ធរុស្ស៊ីដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០នៃជ័យជំនះលើ ពួកហ្វាក់ស៊ីសដែលនឹងរៀបចំនាថ្ងៃទី៩ឧសភាខាងមុខនៅរដ្ឋធានីម៉ូស្គូ៕