VOV WorldVOV World
អគ្គលេខាលោកNguyen Phu Trong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា
13/10/2013 11:17
(VOVworld)-នាថ្ងៃទី១២តុលា នៅទីក្រុងហាណូយ អគ្គលេខាធិការបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong
អគ្គលេខាលោកNguyen Phu Trong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា
(VOVworld)-នាថ្ងៃទី១២តុលានៅទីក្រុងហាណូយអគ្គលេខាធិការបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូ ជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្តេច ហេងសំរិនប្រធានកត្តិយស គណៈបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភាកម្ពុជា ដែល អញ្ជើញមកចូលរួម ពិធីគោរពវិញ្ញានក័្ខន្ធនាយឧត្តសេនីយ៌ Vo Nguyen Giap។ រូបថតៈ TTXVN         តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម អគ្គលេខា លោក Nguyen Phu Trong បានសម្តែងអំណគុណចំពោះ ព្រះមហាក្សក្រកម្ពុជា ព្រះបាទ ព្រះមរមនាថ ព្រះករុណា នរោត្តម សីហមុនី ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ញើរសេចក្តីរំលែកទុក្ខចំពោះ មរណភាពរបស់នាយឧត្តមសេនីយ៌ Vo Nguyen Giap ទៅកាន់ បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ​ព្រមទាំងថ្លែងអំណគុណចំពោះ សម្តេច ហេង​សំរឹន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមពិធី គោរពវិញ្ញានក័្ខន្ធនាយ ឧត្តមសេនីយ៌ Vo Nguyen Giap  សម្តែងទំនាក់ទំនង សាមគ្គីភាព មិត្តភាពជាប្រ ពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃ ប្រទេសទាំងពីរវៀតណាម- កម្ពុជា។         ក្នុងថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏ បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជាផងដែរ៕