VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Quang Ninh
07/04/2013 09:21
(VOVworld) - ព្រឹកថ្ងៃទី៧មេសានៅខែត្រ Quang Ninh អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trongបានជួបធ្វើការងារ ជាមួយគណះកម្មាធិការបក្ស ថ្នាក់ដឹកនាំស្នូលខេត្ត។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Quang Ninh
អគ្គលេខា Nguyen Phu Trong បានត្រួតពិនិត្យ ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស នៅកោះស្រុក Van Don ខេត្ត Quang Ninh ។ (Image: Internet) Vovworld-ព្រឹកថ្ងៃទី៧មេសានៅខែត្រ Quang Ninhអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trongបានជួបធ្វើការងារ ជាមួយគណះកម្មាធិការបក្សថ្នាក់ដឹកនាំ ស្នូលខេត្ត។ថ្លែងមតិនៅឱកាសនេះ លោក Nguyen PhuTrongលើកសរសើរនិងវាយ តំលៃខ្ពស់ចំពោះឆន្ទះនិងការខំប្រឹងប្រែងឈានទៅមុខរបស់ខេត្ត។លោកមានប្រសាសន៍ ថា៖“  Quang Ninhមានបរិយាកាសធ្វើការថ្មី១និងមានការប្តេជ្ញាចិត្តថ្មី១។នោះជារបៀប ធ្វើការសកម្ម​ជាក់ស្តែងនិងហានគិតហានធ្វើ ដោយស្មារតីច្នៃប្រឌិត  “។ អគ្គលេខាបក្ស Nguyen Phu Trongបានសំដែងការគាំទ្រចំពោះក្រុមដំណោះ ស្រាយចំនួន ៩និងភារកិច្ចមួយចំនួនដែលថ្នាក់ដឹកនាំខេត្តបានដាក់ចេញ។ស្តីពីទិដៅរបស់ខេត្ត​នាពេល ខាងមុខលោកNguyen Phu Trongលើកច្បាស់ថា៖ “  ខេត្តត្រូវបន្តអនុវត្តការផ្ទេររចនាសម្ព័ន្ឋ សេដ្ឋកិច្ចនិង អនុវត្តឲ្យបានគោលដៅ Quang Ninhដើរមុនក្នុងការ  អនុវត្តគោលដៅឧស្សា ហូបនីយកម្មនិងទំនើបភាវូបនីយកម្ម”។ នារសៀលថ្ងៃទី​ ៦ មេសា អគ្គលេខា Nguyen Phu Trong បានត្រួតពិនិត្យ ស្ថានភាពអនុវត្ត សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស នៅស្រុកកោះVan Don ខេត្ត Quang Ninh ។ អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា៖ សក្តានុភាពអភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់ស្រុក Van Don គឺធំ ណាស់ ដោយហេតុនេះ ស្រុក Van Don ត្រូវប្រមូលផ្តុំអភិវឌ្ឍ ន៍សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និងការពារឯករជ្យអធិបតេយ្យភាពជាតិ។ នារៀលថ្ងៃទី ៧ មេសា ក្នុងដំណើរមកសាកសួរសុខទុកមេបញ្ជាការដ្ឋានកងទ័ព ការពារ ព្រំដែនខេត្ត Quang Ninh អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ កំលាំង កងទ័ពការពារព្រំដែនខេត្ត Quang Ninh បន្តអនុវត្តល្អភារកិច្ចក្នុងតំបន់ ការពាររឹង មាំ អធិបតេយ្យភាពបូរណភាពដែនដី កសាងខ្សែផ្លូវព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព បង្កើតចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន៕