VOV WorldVOV World
អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត គឺគ្របដណ្តប់ការថែទាំសុខភាពក្នុងប្រជាជនទាំងមូល
27/02/2026 11:45
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមិត្តភាព ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៦)។
អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត គឺគ្របដណ្តប់ការថែទាំសុខភាពក្នុងប្រជាជនទាំងមូល
ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមកនេះ វិស័យសុខាភិបាលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព គុណភាពជីវភាពរស់នៅ និងអាយុយឺនយូររបស់ប្រជាជន។ នេះមិនត្រឹមតែជាសមិទ្ធផលរបស់វិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសមិទ្ធផលនៃរបបសង្គមនិយម  ដែលជាការបង្ហាញពីសញ្ញារស់រវីក  លក្ខណៈល្អប្រសើរ និងមនុស្សសាស្ត្ររបស់រដ្ឋវៀតណាម។ យោងតាមលោកអគ្គលេខាបក្ស ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ហើយតម្រូវការដែលដាក់ចេញសម្រាប់វិស័យសុខាភិបាលកាន់តែខ្ពស់ ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយដ៏លេចធ្លោមួយចំនួន ដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។ អគ្គលេខាបក្សលោក តូ ឡឹម បានស្នើឡើងថា៖  លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួប។ រូបថត៖ VOV
TAG
VOV/VOVworld/អគ្គលេខាបក្ស/គោលដៅខ្ពស់បំផុត/ការថែទាំសុខភាព/សុខាភិបាល​