VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu trong ទទួលជួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា
23/06/2012 08:39
VOV- នាថ្ងៃទី២២មិថុនា អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនា គណៈប្រតិភូព្រឹត្តសភាម៉ីយ៉ានម៉ាដឹកនាំដោយប្រធាន ​ព្រឹទ្ធសភា Khin Oong Min ដែលកំពុងបំពេញទស្សនកិច្ច មិត្តភាពជាផ្លូវការ​នៅ​វៀតណាម។
អគ្គលេខាបក្ស Nguyen Phu trong ទទួលជួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា
អគ្គលេខាបក្ស Nguyen Phu trong ទទួលជួបសន្ទានជាមួយ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា  Khin Oong Min។ VOV- នាថ្ងៃទី២២មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាគណៈប្រតិភូព្រឹទ្ធសភាមីយ៉ានម៉ាដឹកនាំដោយ ប្រធាន​ព្រឹទ្ធសភា Khin Oong Min ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការ​នៅ​វៀតណាម។ នៅពិធីទទួលជួប ប្រធានព្រឹទ្ធសភា Khin Oong Min បាន​អះអាងថា​គោលនយោបាយរបស់ម៉ីយ៉ានម៉ាគឺគោរពនិងចង់បង្កើនថែម ទៀតទំនាក់ទំនងជិតខាងជិតស្និទ្ធមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការ លើច្រើនវិស័យជាមួយវៀតណាម។ រីឯអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​ Nguyen Phu Trong បានចាត់​ទុក​ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ព្រឹទ្ធសភាមីយ៉ានម៉ាបានរួមចំណែក​បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញ័ត្តិ​និយាយដោយឡែកនិងប្រទេសទាំង ពីរនិយាយរួម។ អគ្គលេខា Nguyen Phu Trong បានអះអាងនូវបំណងចង់ ជំរុញការជួបប្រាស្រ័យនិងបង្កើនថែមទៀតទំនាក់​ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ៕

More