ក្នុងសារទូរលេខរំលែកទុក្ខនោះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានសម្ដែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំជូនចំពោះគ្រួសារសព អតីតអគ្គលេខាបក្ស Do Muoi។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មានជំនឿជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងប្រែការឈឺចាប់ទៅជាកម្លាំង បន្តទទួលបានសមិទ្ធិផលជាច្រើនថែមទៀតក្នុងបុព្វហេតុកសាងសង្គមនិយម។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ក៏បានសម្ដែងគោលបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន - វៀតណាម ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន - វៀតណាម ឲ្យបន្តអភិវឌ្ឍន៍ដោយស្ថិរភាពផងដែរ៕