អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ចូលរួមពិធីបើកសម្ពោធរោងចក្រសម្ព័ន្ធក្រុមហ៊ុន TH

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សម្ព័ន្ធក្រុមហ៊ុន TH គឺជាសហគ្រាសឯកជនដំបូងគេនៅវៀតណាមបានមកបោះទុនវិនិយោគនៅសហព័ន្ធរុស្ស៊ី ដោយផ្តល់ផលិតផលអនាម័យ គុណភាពខ្ពស់ជូនប្រជាជន Kaluga និងខេត្តជិតខាង។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Kaluga

លោក Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងរដ្ឋអំណាច ខេត្ត Kaluga និយាយដោយឡែក បន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន TH របស់វៀតណាម ក្នុងការបោះទុនវិនិយោគ ធ្វើអាជីវកម្មនៅសហព័ន្ធរុស្ស៊ីប្រកបដោយជោគជ័យ។ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិត និងរាល់សកម្មភាពដែលមានអត្ថន័យ របស់ខេត្ត Kaluga ក្នុងឱកាសរំលឹកខួបទំនាក់ទំនងសំខាន់រវាងវៀតណាម - សហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៩ ២០២០ ហើយបានឲ្យដឹងថាវៀតណាមនឹងឧទ្ទេសនាមមូលដ្ឋានមួយ ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត Kaluga ហើយតាមនោះរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ៕