អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអាណិកជនឆ្នើម
31/01/2016 08:45
(VOV)_នារសៀលថ្ងៃទី៣០មករា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូជនវៀតណាមនៅឯបរទេស ត្រឡប់មកប្រទេសវិញ ចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើត-២០១៦ ដោយ
អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអាណិកជនឆ្នើម (VOV)_នារសៀលថ្ងៃទី៣០មករា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូជន វៀតណាមនៅឯបរទេស ត្រឡប់មកប្រទេសវិញ ចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើត-២០១៦ ដោយគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស (ក្រ សួងការបរទេសវៀតណាម)រៀបចំឡើង អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះបណ្ដាការរួមវិភាគទានដ៏សកម្ម របស់ជនវៀតណាមនៅ ឯបរទេស ចំពោះបុព្វហេតុអភិវឌ្ឍន៍ និងការពារមាតុប្រទេស។អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ចំពោះ សហគមន៍ ជនវៀតណាមនៅឯបរទេស ហើយមានគោលបំណងថា៖អាណិកជន បង្កើនចំណងសាមគ្គីភាព ពង្រឹងនិងពង្រីកប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ ធ្វើជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសសាម៊ី៕
Related
More




