អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Do Ba Ty ទទួលជួបសន្ទនាអនុប្រធានសេនាធិការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទកម្ពុជា
12/06/2013 08:39
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Do Ba Ty ទទួលជួបសន្ទនាអនុប្រធានសេនាធិការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទកម្ពុជា

(VOV)_នារសៀលថ្ងៃទី ១១ មិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានជួបសន្ទនាជាមួយនាយ ឧត្តម សេនីយ៍ ម៉មសំ អគ្គសេនាធិការរង កងទ័ពចម្រុះ និងជាប្រធានខុទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរៈភូមិន្ទ ដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម។ នៅទីនេះ ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាងថា÷រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំ នាក់ ទំនងជាមួយរាជរដ្ឋាភិបាល កងទ័ពនិងប្រជាជនកម្ពុជា។ ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើខុទ្ទកាល័យទាំងពីរ ជំរុញអោយបានខ្លាំងការងារឃោសនា ផ្សព្វផ្សាយ លើកកំពស់ចំណេះដឹងរបស់កម្មាភិបាល យុទ្ធជននៃប្រទេសទាំងពីរ អំពីអត្ថន័យ និងសារសំខាន់នៃ ការបង្កើនទំនាក់ទំនង÷ អ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង រវាងវៀតណាម និងកម្ពុជា។ ឧត្តមសេនីយ៍ Mom Som ក៏បានជឿជាក់ថា÷ ទំនាក់ទំនងមិត្តភាព ប្រពៃ ណីដ៏ល្អប្រសើររវាងកម្ពុជានិងវៀតណាមនិយាយរួម កងទ័ពនៃប្រទេស ទាំងពីរនិយាយដោយឡែកនឹងកាន់តែអភិវឌ្ឍន៍ជាងពីមួយថ្ងៃទៅមួយថ្ងៃ៕ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Do Ba Ty ទទួលជួបសន្ទនាអនុប្រធានសេនាធិការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទកម្ពុជា(qdnd)
Related
More




