VOV WorldVOV World
អៀកឡង់ជួយឧបត្ថម្ភកម្មវិធីកាត់បន្ថយភាពក្រីក្រនៅវៀតណាមដំណាក់កាល២០១៣-២០១៥
13/12/2013 09:31
Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងហាណូយ លោក Giang Seo Phu ប្រធាន​គណៈកម្មាធិការជនជាតិនិងលោក Damien Cole ឯកអគ្គរដ្ឋទូតអៀកឡង់​ប្រចាំ​នៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភរបស់​រដ្ឋាភិបាល​អៀកឡង់សំរាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ (កម្មវិធី១៣៥) នៅ​វៀត​ណាម​ដំណាក់កាល២០១៣-២០១៥។
អៀកឡង់ជួយឧបត្ថម្ភកម្មវិធីកាត់បន្ថយភាពក្រីក្រនៅវៀតណាមដំណាក់កាល២០១៣-២០១៥
លោក Giang Seo Phu ប្រធានគណៈកម្មាធិការជនជាតិនិងលោក Damien Cole ឯកអគ្គរដ្ឋទូតអៀកឡង់ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអៀកឡង់ (VOV)        Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងហាណូយ លោក Giang Seo Phu ប្រធាន​គណៈកម្មាធិការជនជាតិនិងលោក Damien Cole ឯកអគ្គរដ្ឋទូតអៀកឡង់​ប្រចាំ​នៅ វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភរបស់​រដ្ឋាភិបាល​អៀកឡង់សំរាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ (កម្មវិធី១៣៥) នៅ​វៀត​ណាម​ដំណាក់កាល២០១៣-២០១៥។ តាមកិច្ចព្រមព្រៀង ក្នុងដំណាក់កាល​២០១៣​- ២០១៥ រដ្ឋាភិបាលអៀកឡង់​បាន​សន្យាជួយឧបត្ថម្ភចំនួនប្រាក់ប្រមាណ​១៣,២៩ លានអឺរ៉ូសំរាប់កម្មវិធី១៣៥នៅ​ខេត្តចំនួន៨គឺ ​Ha Giang, Cao Bang, Dien Bien, Bac Kan, Thanh Hoa, Quang Ngai, Kon Tum និង Tra Vinh។ ថ្លែង​មតិ​នៅ​ពិធី​ចុះហត្ថលេខា នេះ ឯកអគ្គរដ្ឋទូតអៀកឡង់ប្រចាំនៅ​វៀត​ណាម​លោក Damien Cole បានសង្កត់ធ្ងន់ ថា​ អៀកឡង់សន្យាបន្តជួយឧបត្ថម្ភ​យ៉ាង​ខ្លាំងក្លាសំរាប់​កម្មវិធី​កាត់បន្ថយភាពក្រីក្រ នៅវៀតណាមយ៉ាងសមស្របបំផុត ជួយឧបត្ថម្ភរដ្ឋាភិបាល​ឆ្ពោះ​ទៅគោលដៅ លើកកំពស់ជីវភាពរស់នៅសមរាប់ជនក្រីក្ររាប់លាននាក់ក្នុង​ប៉ុន្មានឆ្នាំខាងមុខ៕

More