អ៊ីរ៉ង់និង IAEA សម្រេចបានជំហានថ្មីក្នុងកម្មវិធីនុយក្លែអ៊ែរ
12/11/2013 10:35
(VOVworld)-នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ Ali-Akbar Salehi នាថ្ងៃទី១១វិច្ឆិកាបានប្រកាសថា អ៊ីរ៉ង់និងស្ថាប័នថាមពលអន្តរជាតិ (IAEA)

អ៊ីរ៉ង់និង IAEA សម្រេចបានជំហានថ្មីក្នុងកម្មវិធីនុយក្លែអ៊ែរ (រូបថតៈ AP) (VOVworld)-នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ Ali-Akbar Salehi នាថ្ងៃទី១១ វិច្ឆិកាបានប្រកាសថា អ៊ីរ៉ង់និងស្ថាប័នថាមពលអន្តរជាតិ (IAEA) ទទួល បានកិច្ច ព្រមព្រៀង១ស្តីអំពី “ដំណើរសហប្រតិបត្តិការ”សំដៅដោះ ស្រាយរាល់បញ្ហានៅ សេសសល់ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់តេហ៉េរ៉ង់។ ថ្លែងមតិក្នុងសន្និសីទ កាសែតរួមនៅតេហ៉េរ៉ង់ ជាមួយអគ្គនាយក IAEA Yukiya Amano លោក Salehi ឲ្យ ដឹងថាភាគីទាំងពីទទួលបានជោគជ័យអំពីការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន និងបានចុះហត្ថលេខាលើសេចក្តីថ្លែង ការរួម១កំណត់ “ដំណើរសហប្រតិ បត្តិការ”។ តាមកិច្ចព្រមព្រៀងពោលខាងលើ អ៊ីរ៉ងយល់ព្រមចំពោះរាល់វិធានការ ដែល IAEA សំណូមពរឲ្យអនុវត្តន៌៕
Related






