អ៊ីរ៉ង់និងអង់គ្លេសបើកស្ថានទូតនៅប្រទេសនិមួយៗឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ សីហា ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងឡុងបានបើក
ឡើងវិញ។ នាថ្ងៃដដែល ស្ថានទូតអង់គ្លេសប្រចាំនៅ Tehran ក៏បានចាប់ផ្តើម
សកម្មភាពឡើងវិញផងដែរ។ តាមគំរោង ប្រទេសទាំងពីរនឹងតែងតាំងឯកអគ្គ​រដ្ឋ
ទូតនាពេលខាងមុខ។ ភារៈធារីរបស់អ៊ីរ៉ង់ប្រចាំនៅក្រុង ឡុង លោក Mohammad
Hassan Habibollahzadeh និងអនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mehdi Danesh
Yazdi បានចូលរួមពិធីបើកស្ថានទូតអ៊ីរ៉ង់ប្រចាំនៅ អង់គ្លេសឡើងវិញ។ នាថ្ងៃដ
ដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Philip Hammond ក៏បានចូលរួមពិធីបើក
ស្ថានទូតអង់គ្លេសប្រចាំនៅ Tehran ផងដែរ។ ការបើកឡើងវិញស្ថានទូតនៅ
ប្រទេសនិមួយៗបានគួសសម្គាល់ការខំប្រឹងប្រែងកែលំអរទំនាក់ទំនងការទូត
ទ្វេភាគីររវាងអ៊ីរ៉ង់និងអង់គ្លេសក្រោយរយៈពេល ៤ ឆ្នាំត្រូវបានផ្អាក។ តាមគំរោង
លោក Hammond នឹងធ្វើសន្និសីទកាសែត រួមជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ
លោក Javad Zarif និងជួបសន្ទនាជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan
Rouhani ៕