VOV WorldVOV World
អ៊ីរ៉ង់បញ្ជាក់បន្តចម្រើន Uranium កំរិត២០%
27/10/2013 08:47
Vovworld-នាថ្ងៃទី២៦តុលា អ្នកប្រមុខគណៈកម្មាធិការកិច្ចការ​បរទេស​រដ្ឋ​សភាអ៊ីរ៉ង់លោក Alaeddin Boroujerdi បានបដិសេធការដែលប្រទេសនេះបញ្ឈប់​សកម្មភាពចម្រើន uranium កំរិត២០%។
អ៊ីរ៉ង់បញ្ជាក់បន្តចម្រើន Uranium កំរិត២០%
អ៊ីរ៉ង់បញ្ជាក់បន្តចម្រើន Uranium កំរិត២០% (VOV)         Vovworld-នាថ្ងៃទី២៦តុលា អ្នកប្រមុខគណៈកម្មាធិការកិច្ចការ​បរទេស​រដ្ឋ​ សភាអ៊ីរ៉ង់លោក Alaeddin  Boroujerdi បានបដិសេធការដែលប្រទេសនេះបញ្ឈប់​ សកម្មភាពចម្រើន uranium កំរិត២០%។ ​លោក Alaeddin  Boroujerdi ក៏បានស្នើរ​បណ្ដាប្រទេសមិនគួរប្រញាប់ដាក់ចេញការរព្យាករណ៍និងគួរង់ចាំលទ្ធផលនៃការ ចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់)។         នាថ្ងៃទី២៥តុលាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក៏បានឲ្យដឹង​ ថា មិនទាន់មានព័ត៌មានបញ្ជាក់ថា Tehran បានបញ្ឈប់ការចម្រើន uranium កំរិត​ ២០%។ តាមគំរោង ជំនួបសន្ទនារវាងក្រុម P5+1 និងអ៊ីរ៉ង់នឹងប្រព្រឹត្តទៅនៅទីក្រុង  Geneva-ស្វីសនាថ្ងៃទី៧និង៨វិច្ឆិកាខាងមុខ៕