VOV WorldVOV World
អង្គភាពអាជីវកម្មវៀតណាមចំនួន១៧បានចូលរួមផ្សារណាត់ Foodex Japan ២០១៥
01/03/2015 08:32
Vovworld-មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្មក្រសួង កសិកម្មនិង​អភិវឌ្ឍន៍ជនបទរួមជាមួយអង្គភាពអាជីវកម្ម
អង្គភាពអាជីវកម្មវៀតណាមចំនួន១៧បានចូលរួមផ្សារណាត់ Foodex Japan ២០១៥
ផ្សារណាត់អន្តរជាតិស្បៀងអាហារនិងភេសជ្ជន៍ជប៉ុនឆ្នាំ២០១៤ (VOV)         Vovworld-មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្មក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ ជនបទរួមជាមួយអង្គភាពអាជីវកម្មចំនួន១៧ធ្វើសកម្មភាពក្នុងវិស័យ​អាជីវកម្មកសិ- រក្ខា-ជលផល នាថ្ងៃទី១មិនាបានចេញដំណើរទៅចូលរួមផ្សារ​ណាត់អន្តរជាតិស្បៀង អាហារនិងភេសជ្ជន៍ជប៉ុនឆ្នាំ២០១៥លើកទី៤០-Foodex Japan ២០១៥នៅខេត្ត Chiba ជប៉ុន។ នេះជាឱកាសសំរាប់អង្គភាពអាជីវកម្ម​វៀតណាមផ្សព្វផ្សាយពាណិជ្ជសញ្ញា ឧទ្ទេសនាមផលិតផលចូលទីផ្សារជប៉ុនក៏​ដូចជាប្រទេសនានាក្នុងដំបន់ទ្វីបអាស៊ី។ លោក Dao Van Ho នាយក​មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្មក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​បានឲ្យដឹងថា៖         “នាពេលខាងមុខ​មជ្ឈមណ្ឌលនឹងជំរុញពន្លឿនពាណិជ្ជកម្មនៅបណ្ដាទីផ្សារ​ដូច ជា​អាមេរីក EU ជប៉ុន តាមគំរោងក្នុងឆ្នាំនេះនឹងពន្លឿនបន្ថែមនៅទីផ្សាររុស្ស៊ី​ឥណ្ឌា។ សង្ឃឹមថា ដោយការយកចិត្តទុកដាក់របស់ក្រសួងកសិកម្មនិងក្រសួង​ឧស្សាហ- ពាណិជ្ជកម្មនាពេលខាងមុខនឹងមានផលិតផលកសិ-រុក្ខា-ជលផល​របស់វៀតណាម ជាច្រើនថែមទៀតមានវត្តមាននៅទីផ្សារអន្តរជាតិ៕”