VOV WorldVOV World
អង្គការOIFបណ្តុះបណ្តាលអំពីការចរចារអន្តរជាតិសម្រាប់កម្មាភិបាលកាទូត និងមន្ត្រីរដ្ឋការវៀតណាម
04/09/2013 07:20
វគ្គបណ្តុះបណ្តាលជាភាសាបារំាងចំនួន២សំដៅបង្កើនសមត្ថភាពអំពីការចរចារអន្តរជាតិ ត្រូវបានរៀបចំឡើងសម្រាប់កម្មាភិបាលកាទូតនិងមន្ត្រីរដ្ឋការវៀតណាម
អង្គការOIFបណ្តុះបណ្តាលអំពីការចរចារអន្តរជាតិសម្រាប់កម្មាភិបាលកាទូត និងមន្ត្រីរដ្ឋការវៀតណាម
ឧបការីរដ្ឋមន្រ្តីការបរទេសវៀតណាម Nguyen Ngoc Son ថ្លែងមតិក្នុងពិធីបើកវគ្គសិក្សា(រូបថតៈ tgvn.com.vn) (VOVworld)-វគ្គបណ្តុះបណ្តាលជាភាសាបារំាងចំនួន២សំដៅបង្កើនសមត្ថភាពអំពី ការចរចារអន្តរជាតិត្រូវបានរៀបចំឡើងសម្រាប់កម្មាភិបាលកាទូតនិងមន្ត្រីរដ្ឋការវៀត ណាម ចាប់ពីថ្ងៃទី២៧សីហាដល់ថ្ងៃទី៥កញ្ញា។ នេះជាគំរោងការណ៌១ក្នុងចំណោម គំរោងការណ៌យូរអង្វែងរបស់អង្គការអន្តរជាតិភាសាបារំាង (OIF) សំដៅលើកទឹកចិត្ត អភិវឌ្ឍន៌ការប្រើប្រាស់ភាសាបារំាង ជាភាសាស្នូលរបស់ ប្រទេសចំនួន៣២ និងជាភា សាធ្វើការជាផ្លូវការរបស់អ.ស.ប។​វគ្គសិក្សានេះ​គឺដើម្បី ឆ្លើយតបនឹងសំណូមពរអំពី ការបណ្តុះបណ្តាលប្រភពធនធានមនុស្សនៃ ក្រសួង ស្ថាប័ននានារបស់វៀតណាម ក្នុងស្ថានភាពដែលវៀតណាមកំពុងធ្វើ សមាហរណកម្មអន្តរជាតិ។ ខ្លឹមសារស្នូលនៃ វគ្គសិក្សាទាំងពីរនេះ គឺរបៀប​ចរចារអន្តរជាតិទ្វេភាគីនិងពហុភាគីចូលរួមយ៉ាងសកម្ម ក្នុងបណ្តាសន្និសីទអន្តរ ជាតិ៕