VOV WorldVOV World
អង្គការសហប្រជាជាតិប្រកាសរបាយការណ៍ស្ដីអំពីអាវុធគីមីរបស់ស៊ីរី
13/12/2013 10:13
(VOV)_អាវុធគីមីត្រូវបានប្រើប្រាស់តិចបំផុតគឺ៥ដង ក្នុងសង្គ្រាម​ផ្ទៃក្នុងនៅស៊ីរី និងបានមានកុមារមួយចំនួនជាជនរងគ្រោះនៃការធ្វើ​ឃាតកម្មនេះ។
អង្គការសហប្រជាជាតិប្រកាសរបាយការណ៍ស្ដីអំពីអាវុធគីមីរបស់ស៊ីរី
(VOV)_អាវុធគីមីត្រូវបានប្រើប្រាស់តិចបំផុតគឺ៥ដង ក្នុងសង្គ្រាម​ផ្ទៃក្នុងនៅស៊ីរី  និង បានមានកុមារមួយចំនួនជាជនរងគ្រោះនៃការធ្វើ​ឃាតកម្មនេះ។ សន្និដ្ឋាននេះ ត្រូវ បាននាំចេញក្នុងរបាយការណ៍ជាផ្លូវការ​របស់ក្រុមអ្នកសង្កេតការណ៍ នៃអង្គការ សហប្រជាជាតិ នៅស៊ីរី ជូនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក  Ban Ki Moon នាថ្ងៃទី ១២ធ្នូ។ ក្រុមអ្នកសង្កេតការណ៍ នៃអង្គការ សហប្រជាជាតិ នៅស៊ីរី (VOV)           ថ្លែងមតិចំពោះព្រឹត្តិការណ៍នេះ លោក Ban Ki Moon បានអះអាង​ថា៖ការប្រើ ប្រាស់ អាវុធគីមីជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងជាការរំលោភ ទៅលើកិត្តយសរបស់មនុស្សលោកទៀតផង។ អគ្គ​លេខាធិការ Ban Ki Moonបាន អំពាវនាវពិភពលោកត្រូវព្រមានថា៖ ​ធានា​អាវុធគីមីត្រូវលុបចោល មិនគ្រាន់តែនៅ ស៊ីរីប៉ុណ្ណោះទេ ថែមទាំងលើទូទាំងពិភពលោកទៀតផង៕

More