អង់គ្លេសមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម
01/10/2020 11:28
(VOVWORLD) - តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនិងអភិវឌ្ឍ នៃចក្រភពអង់គ្លេសលោក Dominic Raab បានអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០។

ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ TTXVN) នាថ្ងៃទី៣០ កញ្ញា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បាន អញ្ជើញជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី Dominic Raab។ បញ្ចប់ ជំនួបនេះ ភាគីទាំងពីរបានចេញ “សេចក្ដីថ្លែងការណ៍រួមស្ដីពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ចក្រភពអង់គ្លេស៖ទិសដៅអភិវឌ្ឍក្នុង រយៈពេល១០ឆ្នាំខាងមុខ”។ ភាគីទាំងពីរបានសន្យាជំរុញកិច្ចសន្ទនាជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិ យោគទ្វេភាគីហើយប្រកាន់ខ្ជាប់នូវគោលនយោបាយពាណិជ្ជកម្មនិងវិនិ យោគបើកចំហតាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិង តំបន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីមួយប្រកប ដោយលក្ខណៈបើកចំហ បរិយាប័ន្ន តម្លាភាពនិងផ្អែកលើគោលការណ៍ ដែលត្រូវបានបង្ហាញនៅក្នុង WTO ផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាង ថា នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ហើយនឹងរួមគ្នា ខិតខំប្រឹងប្រែងដើម្បីសម្រេចហើយដាក់ឲ្យអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងវៀតណាមនិងចក្រភពអង់គ្លេស។ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ការ បណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងនោះផ្ដល់អាទិ ភាពដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យទ័ព សន្តិសុខសមុទ្រនិងឧស្សាហកម្មការពារជាតិ ជាដើម។ វៀតណាមនិងចក្រភពអង់គ្លេសបានអះអាងសារជាថ្មីនូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវា ចរណ៍និងអាកាសចរណ៍ អនុវត្ត UNCLOS ឆ្នាំ១៩៨២ប្រកបដោយសុឆ័ន្ទៈ ដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែងឬប្រើប្រាស់អំពើហឹង្សា ហើយគោរពដំណើរការការទូតនិងគតិយុត្តដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២៕
Related
More





