VOV WorldVOV World
អ្នកបោះឆ្នោតហាណូយវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស
18/07/2015 09:03
(VOV)_ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង​សមាជិក សមាជិកាសភាវៀតណាម បានជួបប្រាស្រ័យអ្នកបោះឆ្នោត ​ខ័ណ្ឌ Hoan Kiem និង Ba Dinh នា​ថ្ងៃទី១៨ កក្កដា ដើម្បីរាយការណ៍អំពី​លទ្ធផល​នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣។
អ្នកបោះឆ្នោតហាណូយវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងសមាជិក សមាជិកាសភាវៀតណាម បានជួបប្រាស្រ័យអ្នកបោះឆ្នោត ខ័ណ្ឌ Hoan Kiem និង Ba Dinh           (VOV)_ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង​សមាជិក សមាជិកាសភាវៀតណាម បានជួបប្រាស្រ័យអ្នកបោះឆ្នោត ​ខ័ណ្ឌ Hoan  Kiem និង Ba Dinh នា​ថ្ងៃទី១៨ កក្កដា ដើម្បីរាយការណ៍អំពី​លទ្ធផល​នៃសម័យប្រ ជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ អ្នកបោះឆ្នោតនៃ​ខ័ណ្ឌទាំងពីរនេះ  បានសម្ដែងក្តីសប្បាយរីករាយ អំពីជោគជ័យនៃសម័យប្រជុំលើកទី៩នេះ ដោយ មានខ្លឹមសារសំខាន់ជាច្រើន ត្រូវបានអនុម័ត។ ទន្ទឹមនឹងនោះ អ្នកបោះឆ្នោតក៏បាន សម្ដែងនូវការចាប់អារម្មណ៍ខ្លាំងក្លា ចំពោះលទ្ធផល​នានា ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong  នៅអាមេរិក នាពេលថ្មីៗនេះ ​រួមចំណែក​លើកកំពស់ថានះរបស់វៀតណាម លើ ឆាកអន្តរជាតិ។            លោក Nguyen Phu Trong ក៏បានវាយតំលៃខ្ពស់ ចំពោះរាល់មតិ​របស់​អ្នក​បោះ ឆ្នោតនិងផ្លាស់ប្តូរមតិជាមួយអ្នកបោះឆ្នោត អំពីសំណូមពរនានាចំពោះប្រទេសជាតិ  និងក្នុងដំណើការត្រៀមរៀបចំអោយមហាសន្និបាតបក្ស ទូទាំងប្រទេស លើកទី១២៕