VOV WorldVOV World
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយតេតដល់គ្រួសារគោលនយោបាយនៅខេត្ត An Giang
29/12/2021 10:17
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនិងជូនអំណោយដល់គ្រួសារគោលនយោបាយនៅទីក្រុង Long Xuyen។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយតេតដល់គ្រួសារគោលនយោបាយនៅខេត្ត An Giang
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយដល់គ្រួសារគោលនយោបាយនៅទីក្រុង Long Xuyen (រូបថត៖ daibieunhandan.vn) ក្នុងជំនួបនេះ លោក Tran Thanh Man បានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំជានិច្ច នូវគុណបំណាច់និងការលះបង់ដ៏ធំធេងរបស់គ្រួសារគោលនយោបាយ និងគ្រួសារដែលមានគុណូបការៈក្នុងសង្គ្រាមតស៊ូដើម្បីសង្គ្រោះជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ស្នើឱ្យខេត្ត An Giang រៀបចំឱ្យបានល្អនូវលក្ខខណ្ឌបម្រើប្រជាជនអំណរពិធីបុណ្យតេតប្រកបដោយសុវត្ថិភាព សន្សំសំចៃ; អនុវត្តន៍ឲ្យមានប្រសិទ្ធភាពការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងមានផែនការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ ខេត្ត An Giang ត្រូវបន្តកៀងគរប្រភពធនធានទាំងអស់ ដើម្បីថែទាំប្រជាជនរីករាយអំណរនិទាឃរដូវ និងស្វាគមន៍បុណ្យតេត; អនុវត្តន៍បានល្អនូវសន្តិសុខសង្គមនិងការកាត់បន្ថយភាពក្រីក្រ ជាពិសេសសម្រាប់ប្រជាជននៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន តំបន់ជនជាតិភាគតិច និងតំបន់ដែលមានការលំបាកពិសេស៕