VOV WorldVOV World
អនុប្រធានរដ្ឋ Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការៈខេត្ត Khanh Hoa។
08/05/2013 09:45
VOV-នារសៀលថ្ងៃទី៧ឧសភានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម​លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមាន​គុណូបការៈចំពោះបដិវត្តន៍ខេត្ត Khanh Hoa ក្នុងឱកាសគណៈប្រតិភូមកទស្សនារដ្ឋធានី​ហាណូយ​និងចូលប្រាំងដំកលសពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
អនុប្រធានរដ្ឋ Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការៈខេត្ត Khanh Hoa។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (vov.vn)         VOV-នារសៀលថ្ងៃទី៧ឧសភានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម ​លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមាន​គុណូបការៈចំពោះបដិវត្តន៍ខេត្ត Khanh Hoa ក្នុងឱកាសគណៈប្រតិភូមកទស្សនា រដ្ឋធានី​ហាណូយ​និងចូលប្រាំងដំកលសពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។ នៅ​ពិធីទទួលជួបសន្ទនា អនុប្រធានរដ្ឋ Nguyen Thi Doan បាន សំណូមពរខេត្ត Khanh Hoa អនុវត្តល្អថែមទៀតការងារថែទាំជីវភាពរស់នៅរបស់ ជនមានគុណូបការៈ។ អនុប្រធានរដ្ឋចង់ឲ្យជនមានគុណូបការៈខេត្ត Khanh Hoa ពង្រីកប្រពៃណី​ស្នេហា​ជាតិសកម្មចូលរួមពលកម្មផលិតកម្មរួមដៃជាមួយបក្សរដ្ឋ កសាងជនបទថ្មី។ បណ្ដា​ដំណាងជនមានគុណូបការៈខេត្ត Khanh Hoa បានអះអាង ថានឹងបន្តរក្សាគុណធម៍ចរិយាសម្បត្តិដ៏​ខ្ពង់ខ្ពស់របស់យុទ្ធជនបដិវត្តន៍ធ្វើជាគំរូ សកម្មអប់រំសិលធម៍ប្រពៃណីសំរាប់ជំនាន់វ័យក្មេងនៅដំបន់ រួមចំណែកកសាង ស្រុកកំណើត Khanh Hoa កាន់តែសម្បូរុងរឿង​ពី​មួយថ្ងៃទៅមួយថ្ងៃ៕