អនុរដ្ឋមន្រ្តី Lê Quy Vương ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក
30/10/2013 09:15
(VOVworld) - អនុរដ្ឋមន្រ្តី Lê Quy Vương បានវាយតម្លៃ ខ្ពស់ដំណើរទស្សនៈកិច្ចមិត្តភាពជាផ្លូវការ របស់គណៈ ប្រតិភូជាន់ខ្ពស់ននគបាលជាតិស៊ុយអែកនៅវៀតណាម ដោយជឿជាក់ថាដំណើរទស្សនៈកិច្ចលើកនេះនឹងទទួល បានលទ្ធផលល្អប្រសើ រួមចំណែកបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ រវាងរដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំង២។

(VOVworld) - នារសៀលថ្ងៃទី២៩ តុលា នៅហាណូយ ឧត្ដមសេនីយ៍ឯក Lê Quy Vương អនុរដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម បានទទួលជួបជាមួយ គណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក ដឹកនាំដោយមេបញ្ជាការ នគបាលជាតិស៊ុយអែកលោក Bengt Svensson ដែលកំពុងមកបំពេញទស្សនៈកិច្ច ការងារនៅវៀតណាម។អនុរដ្ឋមន្រ្តី Lê Quy Vương បានវាយតម្លៃខ្ពស់ដំណើរ ទស្សនៈកិច្ចមិត្តភាពជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ននគបាលជាតិស៊ុយអែកនៅវៀតណាមដោយជឿជាក់ថាដំណើរទស្សនៈកិច្ចលើកនេះនឹងទទួល បានលទ្ធផលល្អប្រសើ រួមចំណែកបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការ រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២។ ឧត្ដមសេនីយ៍ឯក Lê Quy Vương ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិ ស៊ុយអែក អនុរដ្ឋមន្រ្តី Lê Quy Vương បានអះអាងថា នៅពេលខាងមុខនេះ ភាគីទាំង២ត្រូវ បន្តជម្រុញឪ្យបានខ្លាំងកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៏មានសណ្ដាប់ធ្នាប់ សន្តិសុខសង្គម លើកកំពស់សមត្ថភាពក្នុងជួរកម្មាភិបាលទាំងអស់ ដើម្បីរក្សា ខ្ជាប់សន្តិសុខសណ្ដាប់ធ្នាប់នៃប្រទេសនិមួយៗ៕
Related
More




