VOV WorldVOV World
អនុវត្តន៍ដោយព្រមៗគ្នានូវគោលនយោបាយស្ដីពីការគ្រប់គ្រងផលវិបាកបង្កឡើងដោយស្រាបៀរ
16/11/2018 08:51
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីសេចក្ដីព្រាង ច្បាប់បង្ការប្រឆាំងផលវិបាកបង្កឡើងដោយស្រាបៀរ។
អនុវត្តន៍ដោយព្រមៗគ្នានូវគោលនយោបាយស្ដីពីការគ្រប់គ្រងផលវិបាកបង្កឡើងដោយស្រាបៀរ
សមាជិកសភាភាគច្រើន បានយល់ស្របថា ចាំបាច់ត្រូវចេញផ្សាយច្បាប់នេះសំដៅបង្កើនកិច្ចការពារ ថែទាំ និងលើកស្ទួយសុខភាពរបស់ប្រជាជន ព្រមទាំងចាត់វិធានការដើម្បីបង្ការប្រឆាំង ផលវិបាកបង្កឡើងដោយស្រាបៀរ ផងដែរ។ លោកស្រី Quang Thi Van សមាជិកាសភាមណ្ឌលខេត្ត Dien Bien បានលើកសំណើថា គប្បីចេញផ្សាយ ការកំណត់ស្ដីពីការលក់ស្រាបៀរតាមម៉ោង។         “គប្បីហាមឃាត់លក់ស្រាពីកម្រិត១៥អង្សាឡើងទៅ ចាប់ពីវេលាម៉ោង១០ យប់ដល់វេលាម៉ោង ៨ព្រឹកថ្ងៃក្រោយ ដោយសារនេះជាពេលវេលាដែលសារីរាងកាយត្រូវការ សម្រាក។ ទន្ទឹមនឹងនោះ តាមការស្រាវជ្រាវនៃប្រទេសជាច្រើនលើពិភពលោកថា ការកំណត់ស្ដីពីការលក់ស្រាបៀរតាមម៉ោងនោះ បាននាំមកនូវលទ្ធផលវិជ្ជមានជា ច្រើន ដោយរួមចំណែករាំងស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការបំពុល ដោយស្រាបៀរ និងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការប្រើប្រាស់ស្រាបៀរ ផងដែរ”៕