VOV WorldVOV World
អ.ស.ប. និងអាមេរិកថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអ៊ីរ៉ាក់
19/07/2015 08:36
(VOVworld) – នាថ្ងៃទី ១៨ កក្កដា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon និងអាមេរិកបានថ្កោលទោសការ វាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់ដែលធ្វើឲ្យមនុស្ស ចំនួន ១ រយនាក់ត្រូវស្លាប់ ព្រមទាំង សម្តែងការគាំទ្រ រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS)។
អ.ស.ប. និងអាមេរិកថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអ៊ីរ៉ាក់
អ.ស.ប. និងអាមេរិកថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអ៊ីរ៉ាក់ (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ កក្កដា អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-moon និងអាមេរិកបានថ្កោលទោសការវាយប្រហារដោយ គ្រាប់បែកនៅអ៊ីរ៉ាក់ដែលធ្វើ ឲ្យមនុស្សចំនួន ១ រយនាក់ត្រូវស្លាប់  ព្រមទាំង សម្តែងការគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំង អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ អ្នកនាំពាក្យក្រុម ប្រឹក្សារ សន្តិសុខជាតិអាមេរិក លោក  Ned Price បានចោទប្រកាន់ការវាយ  ប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តគឺទង្វើវាយប្រហារមាន ការគិតទុកជាមុនដ៏សាហាវតម្រង់ទៅលើជនស៊ីវិល។ សេតវិមាន ចាត់ទុកនេះគឺជាឧទាហរណ៍គួរឲ្យ ឈឺចាប់ផ្សេងទៀតអំពីការ ឃោឃៅព្រៃផ្សៃរបស់ IS ។ នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.ប. បាន សម្តែងការសោកស្តាយរបស់ខ្លួនចំពោះបណ្ដាគ្រួសារនៃជន រងគ្រោះក្នុងរឿងហេតុពេលខាងលើ។ តាមទូរលេខស្ថិតិថ្មីបំផុត ជនត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់បាន កើនឡើងដល់ ១១៥ នាក់ ក្នុងនោះ មនុស្សចំនួន ២៣ នាក់នៅ បាត់ខ្លួន៕

More