អ.ស.ប. បញ្ជូនកំលាំងយោធាពិសេសទៅកាន់សាធារណៈ រដ្ឋអាហ្វ្រិកកណ្ដាល
30/10/2013 11:56
(VOVworld) – ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នាថ្ងៃទី ២៩ តុលា បានអនុម័តលើសេចក្តីសម្រេចអំពីការ បញ្ជូនកំលាំងយោធា ពិសេសមួយ រួមមានទាហាន ចំនួន ២៥០ នាក់ ទៅកាន់សាធារណៈរដ្ឋអាហ្វ្រិក កណ្ដាល សំដៅការពារបណ្ដាបុគ្គលិកនៃ អ.ស.ប. ដែលកំពុងធ្វើការនៅប្រទេស អស្ថិរភាពនេះ។

អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon (Image: Vietnam+) (VOVworld) – មជ្ឈដ្ឋានអ្នកការទូតបានឲ្យដឹងថា៖ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នាថ្ងៃទី ២៩ តុលា បានអនុម័តលើសេចក្តីសម្រេចអំពីការបញ្ជូនកំលាំងយោធា ពិសេសមួយ រួមមានទាហានចំនួន ២៥០ នាក់ ទៅកាន់សាធារណៈរដ្ឋអាហ្វ្រិក កណ្ដាល សំដៅការពារបណ្ដាបុគ្គលិកនៃ អ.ស.ប. ដែលកំពុងធ្វើការនៅប្រទេស អស្ថិរភាពនេះ។ តាមផែនការនៃ អ.ស.ប. ក្រុមទានហានដំបូងនឹងប្រចាំននៅរដ្ឋ ធានី Bangui បន្ទាប់នោះ ទាហានចំនួន ៥៦០ នាក់ទៀតនឹងត្រូវបានបញ្ជូនបន្ថែម ទៅកាន់តំបន់ផ្សេងៗនៅប្រទេសនេះ។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki- moon បានស្នើឲ្យបង្កើតកំលាំងពិសេសពោលខាងលើ នាសប្តាហ៍មុន ក្នុងកាលៈ ទេសៈ សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលកំពុងធ្លាក់ទៅក្នុងសភាពការណ៍គ្មាន រដ្ឋាភិបាល បន្ទាប់ពី ពួកឧទ្ទាមបានដំណើរការផ្តួលរលំ នាខែ មិនា កន្លងមក៕
Related
More




