អ.ស.បអំពាវនាវឲ្យបញ្ចប់ជំលោះនៅស៊ីរី
26/09/2016 08:09
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki Moon នាថ្ងៃទី២៥ កញ្ញា បានដាស់តឿនឲ្យមហា អំណាចពិភពលោក ធ្វើសកម្មភាពជាច្រើនថែមទៀត ដើម្បីបញ្ចប់សង្គ្រាមនៅស៊ីរី នៅពេលអញ្ជើញថ្លែង មតិនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលពិភាគ្សាអំពីស្ថានភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីស្ថានភាពនៅស៊ីរី កាលពីថ្ងៃទី២៥ កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki Moon នាថ្ងៃទី២៥ កញ្ញា បានដាស់តឿនឲ្យមហាអំណាចពិភពលោក ធ្វើសកម្មភាពជាច្រើនថែមទៀតដើម្បី បញ្ចប់សង្គ្រាមនៅស៊ីរី នៅពេលអញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.បដែលពិភាគ្សាអំពីស្ថានភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ។ក្នុង ពេលនោះ ថ្លែងមតិនៅកិច្ចប្រជុំនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.បលោក Vitaly Churkin ចាត់ទុកថា សន្តិភាពនៅស៊ីរីហាក់ដូចជាភារកិច្ច មិនអាចសំរេចបាន នាបច្ចុប្បន្ននេះ។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.បលោកស្រី Samantha Power ចាត់ទុកថា សកម្មភាពរបស់រុស្ស៊ីនៅស៊ីរីគឺ មិនសំដៅប្រឆាំងនឹង លទ្ធិភេរវកម្មទេ៕
Related







