VOV WorldVOV World
អូទ្រីសចាប់ផ្តើមដកកងទ័ពចេញពីតំបន់ខ្ពង់រាប Golan
13/06/2013 08:04
(VOVworld) – នាថ្ងៃទី ១២ មិថុនា ក្រុមទាហានអូទ្រីស ចំណុះកំលាំងឃ្លាំមើល មិនជ្រៀតជ្រែកនៃ អ.ស.ប. (UNDOF) បានចាប់ផ្តើមដកកងទ័ពចេញពីតំបន់ខ្ពង់រាប Golan ហើយវិលត្រឡប់មកប្រទេសវិញ។
អូទ្រីសចាប់ផ្តើមដកកងទ័ពចេញពីតំបន់ខ្ពង់រាប Golan
(VOVworld) – នាថ្ងៃទី ១២ មិថុនា ក្រុមទាហានអូទ្រីសចំណុះកំលាំងឃ្លាំមើល មិនជ្រៀតជ្រែកនៃ អ.ស.ប. (UNDOF) បានចាប់ផ្តើមដកកងទ័ពចេញពីតំបន់ ខ្ពង់ រាប Golan ហើយវិលត្រឡប់មកប្រទេសវិញ។ មុននោះ នាថ្ងៃទី ៦ មិថុនា អូទ្រីស បានប្រកាសផែនការដកចេញពី UNDOF ក្នុងកាលៈទេសៈស្ថានភាព អំពើហ្សា នៅស៊ីរីកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ ការសម្រេចចិត្តនេះ បាន ជះឥទ្ធិពលដ៏ធ្ងន់ធ្ងរចំពោះភារកិច្ចរបស់ UNDOF  នៅតំបន់ខ្ពង់រាប Golan។ ដោយសារចំនួនបុគ្គលិកនៃប្រទេសនេះចូលរួម  UNDOF ស្រូបយក ៣៧៧ នាក់ក្នុងចំណោមបុគ្គលិកចំនួន ៩១១  នាក់។ តាមគំរោង រដ្ឋាភិបាលអូទ្រីស នឹងពិភាក្សាអំពីការដកទាហាននៅសេសសលចេញពី UNDOF ជាមួយបណ្ដា ប្រទេសជាសមាជិក អ.ស.ប. នាពេលខាងមុខ៕